បណ្ដាសមាជិកសមាជិកាសភានឹងសួរដេញដោលអំពីបញ្ហាក្តៅគគុកជាច្រើន
|
បណ្ដាសមាជិកសមាជិកាសភានឹងសួរដេញដោលអំពីបញ្ហាក្តៅគគុកជាច្រើន |
(VOV)_ក្នុងសម័យសួរដេញដោល និងឆ្លើយការសួរដេញដោល នៅក្នុងសម័យ
ប្រជុំលើកទី៨ រដ្ឋសភាវៀតណាម នីតិកាលទី១៣ នឹងបានចាប់ផ្តើមពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ វិច្ឆិកា។ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung និងរដ្ឋមន្ត្រី៤រូប
គឺ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្ម ក្រសួងគមនាគមន៍ដឹកជញ្ជូន ក្រសួងមហា
ផ្ទៃ និងក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច នឹងចូលរួមសម័យសួរដេញដោល
លើកនេះ។
ផ្លាស់ប្តូរជាមួយមជ្ឈដ្ឋានអ្នកសារព័ត៍មាន មុនពេលសម័យសួរដេញដោល
លោក Bui Van Xuyen សមាជិកសភា មណ្ឌល Thai Binh បានអោយដឹងថា៖
“ ក្នុងពេលសួរដេញដោល ខ្ញុំនឹងប្រមូលផ្តុំចូលក្នុងបញ្ហាអភិវឌ្ឍន៍សេដ្ឋកិច្ច
បញ្ហាកសិកម្ម ជនបទនាបច្ចុប្បន្ន។ ទីពីរគឺ បញ្ហាកែទម្រង់រដ្ឋបាល។ ដំណើការអនុ
វត្តខ្លឹមសារនេះនៅយឹតយាវ មិនទាន់បំពេញបានតម្រូវការ ជាពិសេសគឺការកាត់
បន្ថយបែបបទ និងបរិមាណមន្ត្រីរដ្ឋការអោយសមស្រប។”
លោក Le Nam សមាជិកសភាមណ្ឌល Thanh Hoa បានចាត់ទុកថា៖
“ ចំពោះខ្ញុំ បញ្ហាក្តៅគគុកបំផុតប្រមូលផ្តុំចូលក្នុងវិស័យរបស់រដ្ឋមន្ត្រីក្រសួង
ការងារ យុទ្ធជនពិការ និងសង្គមកិច្ច។ ក្នុងបណ្ដាជំនួបប្រាស្រ័យជាមួយអ្នកបោះ
ឆ្នោត ក្នុងជំនួបណា ប្រជាជនក៏និយាយស្ដីអំពីគោលនយោបាយ។ បញ្ហានៅសេស
សល់របស់យើងនាបច្ចុប្បន្ន នោះគឺ វៀតណាមមានគោលនយោបាយច្រើនពេក។
ក្រៅពីនោះ ទិន្នផលពលកម្មទាប ក៏ជាបញ្ហាដែលរដ្ឋមន្ត្រីត្រូវយកចិត្តទុកដាក់ដែរ។”
នាពេលនោះ ប្រធានខុទ្ទកាល័យរដ្ឋសភា លោក Nguyen Hanh Phuc បាន
អោយដឹងថា៖ មុនពេលចូលការសួរដេញដោល រដ្ឋមន្ត្រីក្រសួងគមនាគមន៍និងដឹកជញ្ជូន លោក Dinh La Thang ទទួលបានការសួរដេញដោលដោយលាយលក្ខណ៍
អក្សរជាច្រើន ស្ដីពីស្ថានភាពហេដ្ឋារចនាសម្ព័ន្ធ ដំណោះស្រាយកាត់បន្ថយគ្រោះ
ថ្នាក់ចរាចរ ជាពិសេសគឺគ្រោះថ្នាក់ចរាចរតាមផ្លូវគោក។
ខ្លឹមសារសួរដេញដោលរដ្ឋមន្ត្រីក្រសួងឧស្សាហ ពាណិជ្ជកម្ម លោក Vu Huy
Hoang ប្រមូលផ្តុំចូលក្នុងការអភិវដ្ឍន៍ឧស្សាហកម្មឧបត្ថម្ភ ការអភិវឌញឍន៍ឧស្សា
ហកម្មកែច្នៃនៅក្នុងប្រទេស…លៗ៕