បណ្ឌិតនារីវៀតណាមទទួលរង្វាន់៖អ្នកវិទ្យាសាស្ត្រវ័យក្មេងទេពកោសល្យពិភពលោក
|
បណ្ឌិតនារី Tran Ha Lien Phuong |
(VOV)_បណ្ឌិតនារី Tran Ha Lien Phuong នៃសាកលវិទ្យាល័យទីក្រុងហូជីមិញ ទើប
នឹងបានទទួលរង្វាន់៖អ្នកវិទ្យាសាស្ត្រវ័យក្មេងទេពកោសលពិភពលោក ប្រគល់
ដោយមូលនិធិ L’Oreal – UNESCO ដោយសារបានរកឃើញវិធានការជាច្រើនក្នុង
ការព្យាបាលជំងឺមហារីក។ នេះគឺជាលើកដំបូង ដែលអ្នកវិទ្យាសាស្ត្រនារីវៀតណាម
ទទួលបានរង្វាន់នេះ។ ផ្លាស់ប្តូរមតិជាមួយអ្នកយកព័ត៍មាន នៃវិទ្យុសម្លេងវៀតណាម
ប្រចាំនៅបារាំង បណ្ឌិត Tran Ha Lien Phuong បានអោយដឹងថា៖រង្វាន់នេះជាការ
លើកទឹកចិត្តទាំងខាងស្មារតីនិងខាងសម្ភារះ សំរាប់បងស្រីនិងអ្នករួមសហវិជ្ជាជីវះ
បង្កើនលទ្ធផលខ្ពស់ជាងទៀតក្នុងការស្រាវជ្រាវ៖
“ ខ្ញុំស្នើព្យាបាលជំងឺមហារីកដោយការប្រើប្រាស់វត្ថុធាតុដើមពីធម្មជាតិ ពី
ព្រោះថ្នាំនាបច្ចុប្បន្នមានប្រតិកម្មបន្ទាប់បន្សំ មានជាតិពុល និងតំលៃខ្ពស់។ បានជា
ខ្ញុំប្រើវត្ថុធាតុដើមពីធម្មជាតិ ដោយសារមានតំលៃថោក ជ្រាបចូលក្នុងសរីរាង្គបាន
ល្អជាង។ លទ្ធផលស្រាវជ្រាវគឺគួរអោយចាប់អារម្មណ៍ ។ ដូច្នេះ រង្វាន់លើកនេះមាន
អត្ថន័យដ៏សែនសំខាន់ ជួយឧបត្ថម្ភយើងខ្ញុំអាចជំរុញការស្រាវជ្រាវជាបន្តទៀតដែរ៕”