បណ្តាអ្នកហិរញ្ញវត្ថុក្រិក មិនរកបានសំលេងរួមក្នុង ការដោះស្រាយប្រាក់ បំណុលសាធារណះ
រដ្ឋាភិបាលក្រិក នឹងបណ្តាធនាគារឯកជនដែលវិទ្យាស្ថានហិរញ្ញវត្ថុ
អន្តរជាតិជាដំណាងផលប្រយោជ មិនអាចរកបានសំលេងរួមក្នុងការ
ដោះស្រាយប្រាក់បំណុលរបស់ប្រទេសនេះឡើយ។បណ្តាម្ចាស់បំណុល
របស់ក្រិក មិនឯកភាពបានអំពី ការកាត់បន្ថយបរិមាណបំណុល ៥០% ។ដោយសារមិនទទួលបានការព្រមព្រៀង កិ្រកអាចមិនទទួលបន្ថែមខ្ទង់
ប្រាក់ក្នុងក្របខ័ណ្ឌនៃកម្មវិធីជួយសង្គ្រោះទី ២ មានតំលៃ ១៣០ ពាន់លាន
អឺរ៉ូដែលប្រទេសនេះទទួលបាននាខែតុលាឆ្នាំ២០១១។លក្ខណះនៃកម្មវិធី
ជួយសង្គ្រោះទី ២ គឺក្រិកត្រូវកាត់បន្ថយប្រាក់បំណុលបាន 50% នឹងត្រូវ
កាត់បន្ថយប្រាក់បំណុលចុះនៅ ១២០%នៃ GDP រហូតដល់ឆ្នាំ២០២០។
បណ្តាអង្គការអន្តរជាតិសំណូមពរបណ្តាធនាគារនឹងមូលនិធិវិនិយោគ
ព្រមទទួលការផ្ទេប្តូរសំបុត្រស្នាមមានតំលៃទៅជាខ្ទង់ប្រាក់បំណុលរយះ
ពេលវែងនឹងប័ណ្ណជាតិមានតំលៃតូចដែលវិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ
សង្ឃឹមថា ៖មានពី៤ ដល់ ៥ %។បណ្តាការចរារនឹងត្រូវបានបន្តក្នុង
សបា្តហ៏នេះ៕