បុណ្យតេតរបស់អ្នកនេសាទនៅលំហរសមុទ្រឆ្ងាយ

បុណ្យតេតរបស់អ្នកនេសាទនៅលំហរសមុទ្រឆ្ងាយ - ảnh 1
បុណ្យតេតរបស់អ្នកនេសាទនៅលំហរសមុទ្រឆ្ងាយ (VOV)

        Vovworld-ក្នុងប៉ុន្មានថ្ងៃចុងឆ្នាំ បណ្ដាកំពង់ផែត្រីនៅខេត្ត Khanh Hoa បាន​ក្លាយ
ទៅជាអូអរដោយស្នូរហៅគ្នារបស់អ្នកនេសាទបញ្ចេញនាវាទៅលំហរសមុទ្រច្បាម
ជាប់សមុទ្រក្នុងឱកាសបុណ្យតេតប្រពៃណី ចាប់ផ្ដើមឲ្យរដូវនេសាទត្រីថ្មី​ពោពេញ
​ទៅដោយក្តីសង្ឃឹម។ កំពង់ផែត្រី hon Ro ឃុំ Phuoc Dong ទីក្រុង Nha Trang ជាកន្លែង
ដែលនាវានេសាទត្រីភាគច្រើននៅខេត្ត Khanh Hoa បាន​ប្រមូលផ្ដុំដើម្បីត្រៀមចេញ
ដំណើរទៅសមុទ្រក្នុងឱកាសបុណ្យតេតនេះ។ លើ​នាវា​និមួយៗសុទ្ធតែមានទង់ជាតិ
បក់រវិកនៅកន្លែងខ្ពស់បំផុត។ ចំពោះអ្នក​នេសាទ​នោះ ទង់ជាតិជាក្តីមោទភាពអះអាង
ថា នេះជាកន្លែងនេសាទដំបន់​សមុទ្ររបស់វៀតណាម កត់សម្គាល់នូវអធិបតេយ្យ
ភាពជាតិដ៏ពិសិដ្ឋនៅ​សមុទ្រ។

        តាមលោក Nguyen Truong នាវឹកនាយកនាវា KH 96672-TS ថា ដើម្បី​នាវឹកមាន
បុណ្យតេតគ្រប់គ្រាន់ពេញលេញលើសមុទ្រ មុនពេលចេញដំណើរ ម្ចាស់នាវាបាន
ផ្ដល់ប្រាក់មុនដើម្បីគេថែទាំបុណ្យតេតសំរាប់គ្រួសារ។ នៅនាទី​ឆ្លង​ចូលឆ្នាំថ្មី ឈរនៅ
ចំពោះមុខស្ពកបាយសែនព្រេននៅកណ្ដាលសមុទ្រ​អ្នក​ណាក៏សុទ្ធតែបួងសួងសូមឲ្យ
ប្រទេសជាតិសុខសាន្តត្រាណ រំលឹកដល់គុណ​បំណាច់​របស់ជីដូនជីតាដែលបានរក្សា
សមុទ្រកោះ បួងសួងសូមឲ្យចេញដំណើរទៅ​សមុទ្រក្នុងឆ្នាំថ្មីរឹងមាំ ពេលត្រឡប់មក
វិញទទួលបានជលផលជាច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ