បុណ្យតេតសហគមន៍ឆ្នាំ២០១៥នៅប៉ាណាម៉ា ជប៉ុន អេហ្ស៊ីប
|
បុណ្យតេតសហគមន៍អំណរឆ្នាំថ្មីមមែសប្តស័ក២០១៥នៅជប៉ុន (VOV) |
Vovworld-បុណ្យតេតសហគមន៍អំណរឆ្នាំថ្មីមមែសប្តស័ក២០១៥នៅជប៉ុន
ដោយមានការចូលរួមរបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុនលោក Doan
Xuan Hung ដំណាងសមាគមនានារបស់វៀតណាមនៅជប៉ុនរួមជាមួយជនវៀតណាមជាង៣០០នាក់។ ឯកអគ្គរដ្ឋទូត Doan Xuan Hung បានវាយតំលៃខ្ពស់សហគមន៍ជន
វៀតណាមនៅជប៉ុនបានរួមចំណែកសកម្មក្នុងកិច្ចការកសាងអភិវឌ្ឍន៍ប្រទេសជាតិ
ក៏ដូចជាពូនជ្រុំឲ្យទំនាក់ទំនងល្អប្រសើររវាងវៀតណាមនិងជប៉ុន។
នៅរដ្ឋធានីគែ ប្រទេសអេហ្ស៊ីប ស្ថានទូតវៀតណាមបានរៀបចំជំនួបមុខអំណរ
និទាឃៈរដូវទទួលបុណ្យតេតប្រពៃណី។ ក្នុងឱកាសនេះឯកអគ្គរដ្ឋទូតលោក Dao
Thanh Chung បានរាយការណ៍រាល់សមិទ្ធិលេចធ្លោអំពីស្ថានភាពនយោបាយសេដ្ឋកិច្ច
សង្គមរបស់វៀតណាមនិងទំនាក់ទំនងរវាងវៀតណាមនិងអេហ្ស៊ីបក្នុងឆ្នាំកន្លងទៅ។
ឯកអគ្គរដ្ឋទូត Dao Thanh Chung បានសង្កត់ធ្ងន់ថា៖
“ក្នុងឆ្នាំកន្លងមក ដោយបំរ៉ែបំរួលដ៏ស្មុគស្មាញនៃស្ថានភាព ជនវៀតណាមនៅ
អេហ្ស៊ីបបានជួបការលំបាកសាកល្បងជាច្រើន ស្ថានទូតបានធ្វើអស់ពីកំលាំងកាយ
ចិត្តដើម្បីធានាសន្តិសុខសុវត្ថិភាពសំរាប់សហគមន៍ជនវៀតណាមនៅអេហ្ស៊ីប។ ក្នុង
ស្ថានភាពលំបាកនោះ ខ្ញុំសប្បាយរីករាយដោយឃើញថា សហគមន៍ជនវៀតណាម
នៅអេហ្ស៊ីបបានឆ្លងផុតពីការលំបាកសាកល្បង បន្តមានជោគជ័យលើវិស័យជាច្រើន
សាមគ្គីនិងជួយឧបត្ថម្ភគ្នាទៅវិញទៅមក ធ្វើជាស្ពានជំរុញទមនាក់ទំនងរវាងប្រទេស
ទាំងពីរ ទន្ទឹមនឹងនោះបង្ហាញនូវទឹកចិត្តស្នេហាជាតិប្រកៀកស្មាជាមួយជនរួមជាតិក្នុង
ប្រទេសតស៊ូការពារអធិបតេយ្យភាពកោះសមុទ្រនៃមាតុប្រទេស។”
នាថ្ងៃទី១៤កុម្ភៈ ស្ថានទូតវៀតណាមប្រចាំនៅប៉ាណាម៉ាបានរៀបចំជំនួបមុខក្នុង
ឱកាសនិទាឃៈរដូវឆ្នាំមមែសប្តស័ក២០១៥ផងដែរ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ
នៅប៉ាណាម៉ា Nguyen An Duy បានថ្លែងអំណរគុណនិងវាយតំលៃខ្ពស់ការរួមចំណែក
របស់បងប្អូនចំពោះស្រុកកំណើត៕