|
បុណ្យបាឡុងអន្តរជាតិឆ្នាំ ២០១៦ នៅតំបន់ខ្ពង់រាប Moc Chau (VOV) |
(VOVworld) – នាព្រឹកថ្ងៃទី ១ កញ្ញា នៅស្រុក Moc Chau ខេត្ត Son La
ប៉ែកពាយ័ព្យវៀតណាម បុណ្យបាឡុងអន្តរជាតិជាលើកដំបូងឆ្នាំ ២០១៦
ត្រូវបានរៀបចំឡើង។ សកម្មភាពនេះបានរួមចំណែកផ្សាព្វផ្សាយទេសចរណ៍
បង្កើតឡើងផលិតផលទេសចរណ៍ថ្មីមួយដែលទាក់ទាញភ្ញៀវទេសចរណ៍
នៅក្នុង និងក្រៅប្រទេស។ លោក Long Trung Tam អនុប្រធានគណៈកម្មាធិ
ការប្រជាជន ស្រុក Moc Chau បានឲ្យដឹងថា៖
«បុណ្យបាឡុងអន្តរជាតិស្រុក Moc Chau ឆ្នាំ ២០១៦ ត្រូវបានស្រុក
Moc Chau ត្រៀមរៀបចំផែនការពីយូរយាណាស់មកហើយ។ នេះគឺជា
សកម្មភាពទេសចរណ៍ប្រថុយប្រថានដែលត្រូវបានរៀបចំឡើងជាលើក
ដំបូងនៅស្រុក Moc Chau។ យើងខ្ញុំមានគោលបំណងនឹងអនុវត្ត
ព្រឹត្តិការណ៍ដូច្នេះនាឆ្នាំជាបន្តទៀត ៕»