បិទកម្មវិធីជួបប្រាស្រ័យវប្បធម៌ហួយអាន - ជប៉ុនលើកទី២០

(VOVWORLD) - នាយប់ថ្ងៃទី ៤ សីហា នៅទីក្រុង ហូយអាន ខេត្តក្វាង ណាមបានប្រព្រឹត្តទៅពិធីបិទកម្មវីធីជួបប្រាស្រ័យវប្បធម៌ហូយអាន- ជប៉ុនលើកទី ២០ ឆ្នាំ ២០២៤។ 
បិទកម្មវិធីជួបប្រាស្រ័យវប្បធម៌ហួយអាន - ជប៉ុនលើកទី២០ - ảnh 1ការសម្តែងសិល្បៈដែលបង្កប់ដោយពណ៌វប្បធម៌ហូយអាន - ជប៉ុន (រូបថត៖ VOV)

សកម្មភាពជាច្រើនក្នុងរយៈពេល ៣ ថ្ងៃនៃកម្មវិធី (ថ្ងៃទី ២ - ៤ សីហា) បានបន្សល់ទុកនូវសញ្ញាសម្គាល់ដោយឡែក និងជាផលិតផលវប្បធម៌និងទេសចរណ៍ដ៏វិសេសវិសាលរបស់មូលដ្ឋាន។

កម្មវិធីជួបប្រាស្រ័យវប្បធម៌ហូយអាន-ជប៉ុនលើកនេះមានការចូលរួមរបស់អ្នកនយោបាយ តំណាងអង្គការរដ្ឋាភិបាលនិងអង្គការក្រៅរដ្ឋាភិបាល ពាណិជ្ជករ សិល្បករ សិប្បការិនី និងអត្តពលិកជាច្រើននាក់មកពីជប៉ុន សហគមន៍ជនជប៉ុនដែលកំពុងរស់នៅវៀតណាម ព្រមទាំងប្រជាជន និងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។

ថ្លែងមតិក្នុងពិធីបិទ លោក ង្វៀន វ៉ាន់ សឺន ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូយអានបានសង្កត់ធ្ងន់ថា៖ “ព្រឹត្តិការណ៍ជួបប្រាស្រ័យវប្បធម៌ហូយអាន-ជប៉ុនបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅជាច្រើន ហើយកាន់តែទទួលបានការចាប់អារម្មណ៍ពីមូលដ្ឋាន អង្គការ និងបុគ្គលជាច្រើនមកពីប្រទេសជប៉ុន និងវៀតណាម។ តាមរយៈព្រឹត្តិការណ៍នេះ រួមចំណែកធ្វើឱ្យប្រសើរឡើងនូវការយោគយល់គ្នា ពង្រឹងទំនាក់ទំនងជិតស្និទ្ធ និងមានអត្ថន័យរវាងប្រជាជនទាំងពីរ; ផ្ញើសារនៃមិត្តភាពរឹងមាំ ជំនះរាល់ឧបសគ្គ និងការលំបាក ដើម្បីរួមគ្នាឆ្ពោះទៅអនាគត”

ក្នុងក្របខ័ណ្ឌនៃពិធីបិទក៏មានកម្មវិធីសិល្បៈ "លាមិត្ត" បិទព្រឹត្តិការណ៍ជួបប្រាស្រ័យវប្បធម៌ហូយអាន-ជប៉ុន លើកទី ២០ ឆ្នាំ ២០២៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ