បិទបញ្ចប់មហាសន្និបាតមេធាវីទូទាំងប្រទេសលើកទី២
|
បិទបញ្ចប់មហាសន្និបាតមេធាវីទូទាំងប្រទេសលើកទី២ (VOV) |
Vovworld-បន្ទាប់ពី៣ថ្ងៃធ្វើការនាថ្ងៃទី១៩មេសានៅទីក្រុងហាណូយ
មហាសន្និបាតតំណាងមេធាវីទូទាំងប្រទេសលើកទី២បានបិទបញ្ចប់។ ដោយ
ប្រធានបទ សាមគ្គីភាព-រៀបរយ-បញ្ញា-ការពារយុត្តិធម៍ មហាសន្និបាតបាន
ប្រមូលផ្ដុំពិភាគ្សានិងអនុម័តលើរបាយការណ៍បូកសរុបអណត្តិទី១និងទិសដៅ
ការងារអណត្តិទី២ របាយការណ៍ហិរញ្ញវត្ថុអណត្តិទី១និងផែនការការងារហិរញ្ញវត្ថុ
អណត្តិទី២ជាដើម។
មហាសន្និបាតបានជ្រើសតាំងក្រុមប្រឹក្សាមេធាវីទូទាំងប្រទេសអណត្តិទី២រួម
មានសមាជិកចំនួន៩៥នាក់ក្នុងនោះមានសមាជិកចំនួន៦៣នាក់ជាប្រធានក្រុម
មេធាវី។
តាមផែនការ ក្រុមប្រឹក្សាមេធាវីទូទាំងប្រទេសអណត្តិទី២នឹងដំណើរការសម័យ
ប្រជុំជាបន្តនាពេលឆាប់ៗដើម្បីជ្រើសតាំងប្រធានសហព័ន្ធមេធាវីវៀតណាម សំដៅ
ឆ្លើយតបនឹងសំណូមពរនៃស្ថានភាពថ្មី៕