បិទបញ្ចប់សន្និសីទកំពូលស្ដីពីនារីសកលលោក
(VOVWORLD) -នាថ្ងៃទី១៣ ឧសភានៅ នៅទីក្រុងតូក្យូ (ជប៉ុន) នោះ បានប្រព្រឹត្តិទៅពិធី បិទបញ្ចប់សន្និសីទកំពូលនារីសកលលោក ក្រោយរយៈពេល ៣ ថ្ងៃធ្វើការ។
អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh |
ថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានសង្កត់ធ្ងន់ថា៖ សន្និសីទកំពូលស្ដីពីនារីសកលលោកជាវេទិកាសំខាន់សំដៅជួយពង្រឹងការតភ្ជាប់របស់ស្ត្រីនៅទូទាំងពិភពលោក រួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមដើម្បីធានាឲ្យបាននូវសមភាពភេទនិងការជឿនលឿនរបស់នារី។ លោកស្រី Dang Thi Ngoc Thinh មានបំណងថាក្រោយសន្និសីទនេះអ្នកនយោបាយជានារី អាជីវករជានារី នឹងមានការរួមចំណែកបន្ថែមទៀតសម្រាប់សកម្មភាពរបស់សហគ្រាស ខឿនសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ និងខឿនសេដ្ឋកិច្ចសកលលោក។
ក្នុងរយៈពេល ៣ ថ្ងៃបានប្រព្រឹត្តិទៅនោះ មានតំណាងប្រមាណ ១៣០០ នាក់មកពី ៦២ ប្រទេស បានពិភាក្សាស្ដីពីវិធានការសំដៅបង្កើតឱកាសនិងលើកទឹកចិត្តដល់ស្ត្រីក្នុងការចូលរួមយ៉ាងសកម្មថែមទៀតក្មុងសកម្មភាពសេដ្ឋកិច្ច។ សន្និសីទកំពូលស្ដីពីនារីសកលលោកនាឆ្នាំ២០១៨នឹងត្រូវបានប្រារព្ធឡើងនៅអូស្ត្រាលី៕