បិទមន្ទីរពេទ្យដឹកជញ្ជូន Hai Phong ដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលជំងឺរាតត្បាតកូវីដ -១៩

(VOVWORLD) - ទីក្រុង Hai Phong នៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈ បានរកឃើញករណីឆ្លងកូវីដ ១៩ ចំនួន ១ករណី។  
បិទមន្ទីរពេទ្យដឹកជញ្ជូន Hai Phong ដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលជំងឺរាតត្បាតកូវីដ -១៩ - ảnh 1មន្ទីរពេទ្យដឹកជញ្ជូន Hai Phong ត្រូវបានបិទ។
(រូបថត៖ VOV)

អ្នកជំងឺគ្មានរោគសញ្ញា ភេទស្រី (កើតឆ្នាំ ១៩៩៥) មានអាស័យដ្ឋានអចិន្រ្តៃយ៍នៅភូមិ ៤ ឃុំ Hoang Dong ស្រុក Thuy Nguyen ទីក្រុង Hai Phong ហើយបច្ចុប្បន្នកំពុងធ្វើការនៅមន្ទីរពេទ្យដឹកជញ្ជូន Hai Phong ផងដែរ។  មន្ទីរពេទ្យដឹកជញ្ជូន Hai Phong  (មានអាសយដ្ឋាននៅខ័ណ្ឌ Hong Bang) ត្រូវបានបិទភ្លាមដើម្បីបង្ការជំងឺរាតត្បាតកូវីដ ១៩។  លោក Do Viet Hung អនុប្រធានគណៈកម្មាធិការប្រជាជនខ័ណ្ឌ Hong Bang ទីក្រុង Hai Phong បានឲ្យដឹងថា៖ “គណៈកម្មាធិការប្រជាជនខ័ណ្ឌ Hong Bang បានរួមសហការជាមួយមន្ទីរពេទ្យដឹកជញ្ជូន Hai Phong ដើម្បីបញ្ឈប់សកម្មភាពពិនិត្យនិងព្យាបាលអ្នគជំងឺ ហើយប្រកាសវេជ្ជសាស្រ្តក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមករបស់អ្នកជំងឺក៏ដូចជាអ្នកថែទាំពាក់ព័ន្ធនឹងមន្ទីរពេទ្យ  រួមទាំងកំចាត់មេរោគមន្ទីរពេទ្យទាំងមូលផងដែរ។ បច្ចុប្បន្ន មន្ទីរពេទ្យកំពុងពិនិត្យនិងស្រង់បញ្ជីអ្នកជំងឺ សាច់ញាតិពាក់ព័ន្ធនឹងគ្រូពេទ្យ ក្នុងពេលកន្លងមក ដើម្បីអនុវត្តវិធានការសុខាភិបាលឲ្យសមស្រប ដោយធានាសុវត្ថិភាព មិនឱ្យឆ្លងរាលដាលទៅក្នុងសហគមន៍ទាល់តែសោះ”

គណៈកម្មាធិការស្រុក Thuy Nguyen ទីក្រុង Hai Phong បានចាត់វិធានការបិទភូមិ ៤ នៃឃុំ Hoang Dong កន្លែងដែលអ្នកជំងឺរស់នៅ និងបាញ់ថ្នាំសម្លាប់មេរោគផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ