បន្តកម្មវិធីនៃកិច្ចប្រជុំលើកទី១០គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម
បន្តកម្មវិធីនៃកិច្ចប្រជុំ លើកទី ១០ នាព្រឹកថ្ងៃទី ២១ សីហា គណះកម្មាធិការ
អចិន្ត្រៃយ៍រដ្ឋសភាវៀតណាម បានរៀបចំសន្និសីទ Online ជាមួយបណ្ដាក្រុមសមាជិក សភាលើទូទាំងប្រទេស ដើម្បីសួរដេញដោល៖ រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ
និងសង្គមកិច្ច Pham Thi Hai Chuyen អំពីបណ្ដាបញ្ហាដែលអ្នកបោះឆ្នោតកំពុងយកចិត្ត
ទុកដាក់។ នេះគឺជាការអនុវត្តគោលនយោបាយបណ្ដុះបណ្ដាល វិជ្ជាជីវះ និងបង្កើត
ការងារធ្វើអោយយុវជននៅជនបទ និងជនរួមជាតិជាជនជាតិភាគតិចនិងបញ្ហាគ្រប់
គ្រងពលករបរទេសដែលកំពុងធ្វើការនៅវៀតណាម។ ថ្លែងមតិនៅក្នុងការសួរដេញ
ដោល នាព្រឹកថ្ងៃទី២១ សីហា អនុប្រធានរដ្ឋសភាវៀតណាម លោកស្រីNguyen Thi
Kim Ngan បានស្នើថា៖ ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច បន្តធ្វើសេនាធិការ អោយរដ្ឋាភិបាល ដើម្បីបំពេញបន្ថែមបណ្ដាយន្តការ គោលនយោបាយ បង្កលក្ខណះ
ដើម្បីលើកកំពស់គុណភាពបណ្ដុះបណ្ដាលវិជ្ជាជីវះ បង្កើតការងារធ្វើ អោយប្រជាពលករ ពិសេសគឺយុវជននៅជនបទ និងជនរួមជាតិជាជនជាតិភាគតិច៖
“ដើម្បីបង្កើនប្រសិទ្ធភាពនៃសកម្មភាពសួរដេញដោល និងឆ្លើយការសួរដេញ ដោល ធានាការឃ្លាំមើលរបស់រដ្ឋសភា ខ្ញុំស្នើរដ្ឋមន្ត្រីបន្តបញ្ជាណែនាំ អនុវត្ត ប្រកប
ដោយ មានប្រសិទ្ធភាព ភារកិច្ចបង្រៀនវិជ្ជាជីវះ ផ្សាភ្ជាប់ជាមួយការដោះស្រាយ បញ្ហាការងារធ្វើ ឆ្លើយតបនឹងតម្រូវការរបស់ទីផ្សារពលកម្មអំពីបរិមាណផង និង
គុណភាពផង៕”
|
រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច Pham Thi Hai Chuyen (http://m.go.vn) |