បន្តសកម្មភាពនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអង្គភាពអាជីវកម្មខេត្ត Aichi (ជប៉ុន) នៅវៀតណាម

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនិងបំពេញការងារនៅវៀតណាម នារសៀលថ្ងៃទី
១៦ មេសា នៅទីក្រុងហាណូយ គណៈប្រតិភូអង្គភាពអាជីវកម្មខេត្ត Aichi (ជប៉ុន)
ដឹកនាំដោយ អភិបាលខេត្ត Aichi លោក Hideaki Uhmura បានមានជំនួបជាមួយ
ថ្នាក់ដឹកនាំរបស់ក្រសួងផែនការនិងវិនិយោគវៀតណាម។ នៅទីនេះ ប្រធាន
នាយកដ្ឋានវិនិយោគបរទេសចំណុះក្រសួង ផែនការនិងវិនិយោគវៀតណាម
Do Nhat Hoang បានអះអាងថា៖

បន្តសកម្មភាពនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអង្គភាពអាជីវកម្មខេត្ត Aichi (ជប៉ុន) នៅវៀតណាម - ảnh 1
ប្រតិភូអង្គភាពអាជីវកម្មខេត្ត Aichi (ជប៉ុន) (Image: VOVonline)


“ក្រសួងផែនការនិងវិនិយោគ រួមជាមួយបណ្ដាក្រសួង ផ្នែក កំពុងគួបផ្សំជាមួយគ្នា ដើម្បីមានគោលនយោបាយ ក៏ដូចជាសកម្មភាពនានា សំដៅទាក់ទាញប្រភាព ទុនវិនិយោគរបស់ជប៉ុនចូលវៀតណាម។ យើងខ្ញុំនាំចេញភារកិច្ចស្នូលចំនួន ២ ដើម្បីបង្កើនការវិនិយោគ។ ទី ១ គឺ ជួយឧបត្ថម្ភវិនិយោគិននៅវៀតណាមធ្វើ សកម្មភាពប្រកបដោយមានប្រសិទ្ធភាព។ ទី ២ គឺ រៀបចំល្អការងារពន្លឿន ការវិនិ
យោគ ជាមួយបែបបទងាយស្រួលនិងឆាប់រហ័រ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ