បន្តសម័យប្រជុំលើកទី៣៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា
(VOVWORLD) - គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្ដល់យោបល់លើ សេចក្តីព្រាងផែនការត្រួតពិនិត្យស្តីពី “ការអនុវត្តគោលនយោបាយ និងច្បាប់ស្តីពីការ អភិវឌ្ឍ និងការប្រើប្រាស់ធនធានមនុស្ស ដើម្បីឆ្លើយតបនឹងតម្រូវការនៃការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម ជាពិសេសធនធានមនុស្សប្រកបដោយគុណភាពខ្ពស់”។
ទិដ្ឋភាពនៃសម័យប្រជុំលើកទី ៣៦ របស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា។
(រូបថត៖ quochoi.vn) |
បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣៦ នាថ្ងៃទី ២០ សីហា គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាវៀតណាម បានផ្តល់យោបល់លើគម្រោងច្បាប់ វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីស្តង់ដារ និងបទប្បញ្ញត្តិបច្ចេកទេស; គម្រោងច្បាប់ស្ដីពីនាយទាហានកងទ័ពប្រជាជនវៀតណាម; គម្រោងច្បាប់ស្ដីពីការ ការពារដែនអាកាសនិងកងទ័ពជើងអាកាស។
នៅថ្ងៃនេះផងដែរ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្ដល់យោបល់លើ សេចក្តីព្រាងផែនការត្រួតពិនិត្យស្តីពី “ការអនុវត្តគោលនយោបាយ និងច្បាប់ស្តីពីការ អភិវឌ្ឍ និងការប្រើប្រាស់ធនធានមនុស្ស ដើម្បីឆ្លើយតបនឹងតម្រូវការនៃការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម ជាពិសេសធនធានមនុស្សប្រកបដោយគុណភាពខ្ពស់”; ពិចារណា និងសម្រេចលើការបំពេញបន្ថែមនូវគម្រោងថវិការដ្ឋឆ្នាំ ២០២៤ របស់ក្រសួងសុខា ភិបាល និងផ្តល់យោបល់លើការរៀបចំវេទិការរដ្ឋសភាស្តីពីសកម្មភាពឃ្លាំមើល៕