បន្តអនុវត្តយ៉ាងខ្លាំងក្លារនូវភារកិច្ចរៀបចំរចនាសម្ព័ន្ធធនគារឡើងវិញ
លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung ថ្លែង
មតិនៅសន្និសីទ
|
(VOV)_នាព្រឹកថ្ងៃទី ១៨ធ្នូ នៅរដ្ឋធានីហាណូយ ធនាគារជាតិបានរៀបចំសន្និសីទរបស់ផ្នែកទាំងមូលសំដៅវាយតំលៃអំពីលទ្ធផលសកម្មភាពរបស់ធនាគារ ក្នុងឆ្នាំ ២០១៣ និងលាតត្រដាងអនុវត្តភារកិច្ចសមរាប់ឆ្នាំ ២០១៤។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖ ភារកិច្ចមួយក្នុងចំណោមភារកិច្ចសំខាន់ជួរមុខរបស់ផ្នែកធនាគារ នោះគឺអនុវត្តគោលនយោបាយរូបីយវត្ថុ ប្រកបដោយម៉ត់ចត់ ប្រសិទ្ធិភាព សកម្ម និងសមស្រប ទៅនឹងគោលដៅត្រួតពិនិត្យអតិផរណា បង្កើនស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បង្កលក្ខណះ ជួយឧបត្ថម្ភអង្គភាពអាជីវកម្មខ្ចីទុន…ល។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កតធ្ងន់ថា៖
“ ចំពោះបណ្ដាធនាគារអន់ខ្សោយ ជួបការលំបាក កម្រិតប្រាក់ បំណុកខូចខ្ពស់ គ្រប់គ្រងគ្មានតម្លាភាព គឺត្រូវរៀបចំរចនាសម្ព័ន្ធឡើងវិញដោយខ្លួនឯងមុនសិន ហើយរដ្ឋនឹងមានការជួយឧបត្ថម្ភ។ ប្រសិនបើធនាគារជាតិមិនជំរុញការរៀបចំរចនាសម្ព័ន្ធឡើងវិញនោះ នឹងនាំមកនូវបញ្ហាអសកម្ម លំបាក និងធ្វើអោយខឿនសេដ្ឋកិច្ចអស្ថិរភាព៕”