ប៉ុន្មានទិវាវប្បធម៍វៀតណាមនៅអាមេរិកបានបើក
|
ប៉ុន្មានទិវាវប្បធម៍វៀតណាមនៅអាមេរិកបានបើក (dantri.com.vn) |
Vovworld-នាថ្ងៃទី៨សីហា ប៉ុន្មានទិវាវប្បធម៍វៀតណាមនៅអាមេរិកបានបើក
នៅមជ្ឈមណ្ឌលទស្សនីយភាពសិល្បៈ Kennedy។ នេះជាព្រឹត្តិការណ៍ពិសេសរំលឹក
ខួបលើកទី២០នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាមនិងអាមេរិក។ ថ្លែងមតិ
នៅពីធីនេះរដ្ឋមន្ត្រីក្រសួងវប្បធម៍កីឡានិងទេសចរណ៍វៀតណាមលោក Hoang
Tuan Anh បានឲ្យដឹងថា ប៉ុន្មានទិវាវប្បធម៍វៀតណាមនៅអាមេរិកគឺជាកាដូពោពេញ
ទៅដោយតំលៃវប្បធម៍វិសេសវិសាលដែលសិល្បករសិល្បការិនីនិងប្រជាជនវៀត
ណាមជូនឲ្យប្រជាជនអាមេរិកជាមួយសារអំពីទឹកដីវៀតណាមស្រស់ស្អាត ជាប្រទេស
មួយពហុជនជាតិដោយមានអត្តសញ្ញាណវប្បធម៍ដ៏សម្បូរបែប ប្រជាជាតិមួយស្នេហា
សន្តិភាពស្និទ្ធិស្នាលនិងរាក់ទាក់ជាមួយភ្ញៀវ។ ឧបការីរដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេស
អាមេរិក Mara Tekach បានវាយតំលៃថា ប៉ុន្មានទិវាវៀតណាមនៅអាមេរិកបានសឲ្យ
ឃើញថាទំនាក់ទំនងទ្វេភាគីបានបោះជំហានឆ្ងាយយ៉ាងម៉េចតាំងពីពេលប្រទេស
ទាំងពីរបង្កើតទំនាក់ទំនងការទូត២០ឆ្នាំមុននេះ៕