(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយលើកទី៦៩នៃទិវាកីឡាវៀតណាម
(ថ្ងៃទី២៧ មិនា ១៩៤៦ ថ្ងៃទី២៧ មិនា ២០១៥) នាព្រឹកថ្ងៃទី២២ មិនា នៅសួនច្បា
Ly Thai To ទីក្រុងហាណូយ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម បាន
សហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ និងគណៈកម្មាធិការ
Olympic វៀតណាមរៀបចំពិធីបំផុស ទិវារត់ប្រណាំង Olympic ដើម្បីសុខភាពរបស់
ប្រជាជនទាំងមូល ឆ្នាំ២០១៥។ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam
បានអញ្ជើញចូលរួម ព្រឹត្តិការណ៍នេះ។ថ្លែងមតិនៅទីនេះ លោក Hoang Tuan Anh រដ្ឋ
មន្រ្តីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការ Olympic
វៀតណាម បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះ គឺជាសកម្មភាពជាក់ស្ដែងក្នុង
បំណងជំរុញខ្លាំងការ ចលនាប្រជាជនទាំងមូលហាត់ពត់លត់ដំសុខភាពតាមគំរូ
លោកប្រធានហូជីមិញ ព្រមទាំងកសាងទិវារត់ប្រណាំង Olympic ក្លាយទៅជា
សកម្មភាពជាប្រចាំឆ្នាំ។
|
(រូបថត៖VGP) |
ទិវារត់ប្រណាំង Olympic ដើម្បីសុខភាពប្រជាជនទាំងមូលនៅរដ្ឋធានីហាណូយ
ឆ្នាំនេះ បាន ទាក់ទាញមនុស្សចំនួន៣ពាន់នាក់ចូលរួម។ទិវានេះក៏បានប្រព្រឹត្ត
ទៅនៅបណ្ដាឃុំ សង្កាត់ ទីរួមខេត្តនៅទូទាំងប្រទេសផងដែរ៕