បំផុសការរត់ប្រណាំងកាសែត Ha Noi Moi បើកទូលាយលើកទី៤២
|
លោក To Quang Phan អគ្គនិពន្ធនាយកកាសែត Ha Noi Moi ប្រធានគណៈចាត់តាំងការរត់ប្រណាំង (VOV) |
Vovworld-នាព្រឹកថ្ងៃទី១៤មិថុនានៅកីឡាដ្ឋាន Quan Ngua(ក្រុងហាណូយ)
បានប្រព្រឹត្តទៅពិធីបំផុសការរត់ប្រណាំងកាសែត Ha Noi Moi បើកទូលាយលើក
ទី៤២-ដើម្បីសន្តិភាពឆ្នាំ២០១៥។ នៅពិធីបំផុសនេះ កម្មាភិបាលបុគ្គលិកយុទ្ធជន
និស្សិតសិស្សានុស្សិសនៃអង្គភាពជាង៥៥ក្នុងខ័ណ្ឌ Ba Dinh បានចូលរួមការរត់
ប្រណាំងនេះ។ លោក To Quang Phan អគ្គនិពន្ធនាយកកាសែត Ha Noi Moi
ប្រធានគណៈចាត់តាំងការរត់ប្រណាំងបានឲ្យដឹងថា៖
“រហូតក្នុងអំឡុង៤០ឆ្នាំកន្លងមក ការរត់ប្រណាំងបានប្រមូលផ្ដុំមហាជនជា
ច្រើនកុះករ ពិសេសគឺវណ្ណកម្មយុវជនដែលចូលរួមនិងអភិវឌ្ឍន៍ជាជមហានៗទាំង
ខាងទ្រង់ទ្រាយនិងគុណភាពផង។ ពីការរត់ប្រណាំងកាសែត Ha Noi Moi កីឡាករ
កីឡាការិនីជាច្រើនជំនាន់បានរីកធំធាត់អ្នកទេពកោសលវ័យក្មេងជាច្រើនបានរក
ឃើញបំពេញបន្ថែមឲ្យកីឡាកំពូលនៃរដ្ឋធានីនិងទូទាំងប្រទេស៕”