បំផុសចលនាជួយជ្រោមជ្រែងទិវាពិភពលោកបង្ការទប់ស្កាត់នឹងគ្រាប់បែកមីន

បំផុសចលនាជួយជ្រោមជ្រែងទិវាពិភពលោកបង្ការទប់ស្កាត់នឹងគ្រាប់បែកមីន - ảnh 1
បំផុសចលនាជួយជ្រោមជ្រែងទិវាពិភពលោក
បង្ការទប់ស្កាត់នឹងគ្រាប់បែកមីន (Đỗ Trưởng- TTXVN)

(VOV)_នាថ្ងៃទី ៤ មេសា នៅ ទីក្រុង Tam Ky ខេត្ត Quang Nam ស្ថាប័ន​អចិន្ត្រៃយ៍​នៃគណៈកម្មាធិការបញ្ជាណែនាំលេខ ៥០៤ និងមជ្ឈឹម​សម្ព័ន្ធ​យុវជន​កុម្មុយនិស្ត​ហូជីមិញបាន
រួមសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត​ Quang Nam ប្រារព្ធពិធីបំផុសចលនា
និងដង្ហែក្បួន​ជួយជ្រោមជ្រែងទិវាពិភពលោក​បង្ការ​ទប់ស្កាត់គ្រាប់បែកមីន​។ នៅទីនេះ
ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម
បានឲ្យដឹងថា បន្ទាប់ពីថ្ងៃរំដោះមក​ដល់បច្ចុប្បន្ននេះ គ្រាប់បែកមីនដែលបន្សល់ទុកពី
សម័យសង្គ្រាមបានផ្ទុះ បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ៤ ហ្មឺននាក់ និងរងរបួសចំនួន ៦
ហ្មឺននាក់ ។ បច្ចុប្បន្ននេះបក្សនិងរដ្ឋយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការជំនះពុះពារ
ផលប៉ះពាល់នៃគ្រប់បែកមីន ដែលក្នុងនោះផ្ដោត​សំខាន់ទៅ​លើ​កិច្ចការ​បោះ​សម្អាតគ្រាប់
បែកមីន ជួយឧបត្ថម្ភដល់ជនរងគ្រោះដោយសារគ្រាប់បែកមីន និងឃោសនាអប់រំ​បង្ការ
ចៀស​វាង​គ្រោះថ្នាក់ដោយសារគ្រាប់​បេកមីនក្នុង​សហគមន៍​ប្រជាជន ។

"ប្រសិនបើបច្ចុប្បន្ននេះជារៀងរាល់ឆ្នាំយើងបានបោសសម្អាតដីធ្លីដែលបង្កប់ គ្រាប់
បែកមីនប្រមាណ ៣ ហ្មឺនហិកតា គឺប្រមាណ ១០០ ឆ្នាំទៀត ទើប​នឹង​បោសសម្អាតបាន
គ្រាប់បែកមីនទាំងអស់នៅទូទាំងប្រទេស។ ប្រសិនបើមានល្បឿន​លឿន​ជាង​គឺអាច​ថយ
ចុះនៅ ៨០ ៥០ ឆ្នាំ។ ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល​ជាពិសេស​ នាយករដ្ឋមន្រ្តីលោក Nguyen
 Xuan Phuc គឺ ក្នុងរយៈពេល ២០ ឆ្នាំខាងមុខ យើងនឹងបោសសម្អាតជាសារវ័ន្តគ្រាប់បែក
មីនលើទឹកដីវៀតណាម "។

ក្នុងឱកាសនេះ ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh និង​ថ្នាក់ដឹក​នាំខេត្ត
Quang Nam បាន ប្រគល់អំណោយជូនក្រុមជនរងគ្រោះ​ដោយគ្រាប់​បែកមីននៅខេត្ត
Quang Nam ។

ប្រតិកម្មទៅវិញ

ផ្សេងៗ