ប្រកាសរបាយការណ៍ស្វែងយល់អំពីលក្ខណៈរស់នៅរបស់ពលការិនីក្នុងអង្គភាពអាជីវកម្ម FDI
|
ប្រកាសរបាយការណ៍ស្វែងយល់អំពីលក្ខណៈរស់នៅរបស់ពលការិនីក្នុងអង្គភាពអាជីវកម្ម FDI (VNP) |
Vovworld-នាថ្ងៃទី៣មិថុនានៅខេត្ត Dong Nai វិទ្យាស្ថានវិទ្យាសាស្ត្រការងារ
និងសង្គម(ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច)បានសហការជាមួយ
គំរោងការណ៍ជួយឧបត្ថម្ភគោលនយោបាយពាណិជ្ជកម្មនិងវិនិយោគទ្វីបអឺរ៉ុបរៀបចំ
សិក្ខាសាលាប្រកាសរបាយការណ៍ស្វែងយល់អំពីចំណូលនិងលក្ខណៈរស់នៅរបស់
ពលការិនីក្នុងអង្គភាពអាជីវកម្មមានទុនវិនិយោគបរទេស(FDI)។ ការស្រាវជ្រាវ
ពោលខាងលើគឺសំដៅជួយឧបត្ថម្ភការកំណត់គោលនយោបាយឆ្ពោះទៅការបង្កើន
ចំណូលនិងកែរលំអរស្ថិរភាពជីវភាពរស់នៅសំរាប់ពលការិនីនៅតាមបណ្ដាអង្គភាព
អាជីវកម្ម FDI ពិសេសគឺអង្គភាពអាជីវកម្មមានផលិតផលនាំចេញទៅទីផ្សារអឺរ៉ុប។
លទ្ធផលនៃការដែលអនុវត្តនៅខេត្ត Bac Ninh, Dong Nai និងទីក្រុងហូជីមិញបានស
ឲ្យឃើញថាកំរិតចំណូលជាមធ្យមរបស់ពលការិនីក្នុងអង្គភាពអាជីវកម្មFDI គឺ
ប្រមាណ៥លានដុង(ស្មើរនឹង២៣០ដុល្លារអាមេរិក)ក្នុងមួយខែ៕