ប្រកាស Top 500 សហគ្រាសដែលមានប្រាក់ចំណេញល្អបំផុតនៅវៀតណាម ឆ្នាំ ២០១៩
(VOVWORLD) - នាថ្ងៃទី ៦ ខែវច្ឆិកា នៅទីក្រុងហាណូយ ក្រុមហ៊ុនរបាយការណ៍វាយតម្លៃ វៀតណាម ( Vietnam Report) សហការជាមួយកាសែតអេឡិចត្រូនិក VietNamNet បានរៀបចំពិធីប្រកាសអំពីសហគ្រាស Top 500 ដែលទទួលបានប្រាក់ចំណេញល្អបំផុតនៅវៀតណាមក្នុងឆ្នាំ ២០១៩។
ទិដ្ឋភាពនៃពិធី (រូបថត៖ vietnamnet.vn |
នេះគឺជាតំណាងដែលទទួលបានលទ្ធផលអាជីវកម្មគួរឱ្យចាប់អារម្មណ៍ដែលមានសមត្ថភាពរកប្រាក់ចំណេញបានល្អ និងមានសក្តានុពលក្លាយទៅជាសសរទ្រូងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចវៀតណាមនាពេលអនាគត។ ក្នុង សហគ្រាស Top 500 នេះរួមមាន ធនាគារ Vietcombank - សម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍ Mobilephone - សម្ព័ន្ធក្រុមហ៊ុន Vingroup ជាដើម៕