ប្រគល់ពានរង្វាន់ហូជីមិញនិងពានរង្វាន់រដ្ឋស្តីពីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
|
ប្រធានរដ្ឋ លោក Tran Binh Quan ប្រគល់ជ័យលាភីសម្រាប់ក្រុមអ្នកនិពន្ធ |
(VOVworld)-ពិធីប្រគល់ពានរង្វាន់ហូជីមិញនិងពានរង្វាន់រដ្ឋស្តីពីវិទ្យាសាស្ត្រនិង
បច្ចេកវិទ្យាបានប្រព្រឹត្តទៅនាយប់ថ្ងៃទី១៥ខែមករានៅទីក្រុងហាណូយ។ ក្នុងការ
ប្រគល់ពានរង្វាន់លើកទី៥នេះ មានសំណង់វិទ្យាសាស្ត្រនិងបច្ចេលវិទ្យាចំនួន៩
ទទួលបានពានរង្វាន់ហូជីមិញនិងសំណង់ចំនួន៧ទទួលបានពានរង្វាន់ថ្នាក់រដ្ឋ។
អញ្ជើញថ្លែងមតិក្នុងពិធី ប្រធានរដ្ឋ លោក Tran Dai Quang បានលើកច្បាស់ថា៖
“ជនជាតិវៀតណាមមានប្រពៃណីសង្វាក់រៀនសូត្រ ឆ្លាតនិងមានការច្នៃប្រឌិត
។ក្រុមកម្មាភិបាលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាត្រូវមានមនសិការយ៉ាងជ្រាលជ្រៅអំពី
ការទទួលខុសត្រូវរបស់ខ្លួនចំពោះប្រទេសជាតិ ពោលគឺបន្តពង្រីកប្រពៃណីនេះនិង
ខិតខំប្រឹងប្រែងទទួលបានកម្រិតវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជឿនលឿនក្នុងតំបន់
និង លើពិភពលោក រូមចំណែកនាំប្រទេសជាតិកាន់តែរីកចំរើន ប្រគៀកស្មារជាមួយ
ប្រទេសទាំងអស់លើទូទាំងពិភពលោក”៕