ប្រគល់ស្ថានីយ៍ទូរទស្សន៍ digital មកវិទ្យុសម្លេងវៀតណាមជាផ្លូវការ
|
ប្រគល់ស្ថានីយ៍ទូរទស្សន៍ digital មកវិទ្យុសម្លេងវៀតណាមជាផ្លូវការ (VOV) |
Vovworld-ពិធីប្រគល់ស្ថានីយ៍ទូរទស្សន៍ digital (VTC) មកវិទ្យុសម្លេងវៀត
ណាម (VOV) បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៧មិថុនា ដោយមានការចូលរួមរបស់
ភាគីប្រគល់គឺលោក Truong Minh Tuan អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយ
ដំណាងភាគីទទួលគឺលោក Nguyen Dang Tien អគ្គនាយកវិទ្យុសម្លេងវៀតណាម។
ថ្លែងមតិនៅពិធីប្រគល់នេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយលោក
Nguyen Bac Son បានចាត់ទុកថា ការប្រគល់ VTC ដោយមានកាណាល់ទូរទស្សន៍
ចំនួន១៥ជាឧត្តមភាពដ៏ធំធេងមួយសំរាប់វិទ្យុសម្លេងវៀតណាម។ នេះគឺជាការរៀប
បញ្ចូលសមស្របនឹងគោលការណ៍គោលមាគ៌ារបស់បក្សកុម្មុយនីស្តវៀតណាម
ពិសេសគឺក្នុងការរៀបចំឡើងវិញបណ្ដាស្ថាប័នសារព័ត៌មានពីឥឡូវដល់ឆ្នាំ២០២៥។
រីឯលោក Nguyen Dang Tien បានសង្កត់ធ្ងន់ថា ការដែល VTC ក្លាយទៅជាស្ថាប័ន
ចំណុះវិទ្យុសម្លេងវៀតណាមជាឱកាសអភិវឌ្ឍន៍ដ៏ធំធេងចំពោះវិទ្យុសម្លេងវៀតណាម
ជាស្ថាប័នសារព័ត៌មានស្នូលមួយរបស់បក្សនិងរដ្ឋមានប្រពៃណីប្រវត្តិសាស្ត្រក្នុង
អំឡុង៧០ឆ្នាំកន្លងមក៕