បារាំង-គុយបាពង្រឹងទំនាក់ទំនងទ្វេភាគី
|
បារាំង-គុយបាពង្រឹងទំនាក់ទំនងទ្វេភាគី (Image: VNA/Getty Image) |
(VOVworld) – នាថ្ងៃទី ២១ មេសា រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno
Rodriguez បានជួបសន្ទនាជាមួយប្រធានាធិបតីបារាំង លោក Francois Hollande និងមន្ត្រីជាន់ខ្ពស់របស់បារាំងនៅរដ្ឋធានីប៉ារីសក្នុងដំណើទស្សនកិច្ចនៅអឺរ៉ុប។ ថ្លែងមតិបន្ទាប់ពីការសន្ទនាជាមួយសមភាគីគុយបា រដ្ឋមន្ត្រីការបរទេសបារាំង
លោក Laurent Fabius បានអះអាងថា៖ បារាំងមុនក៏ដូចជាក្រោយប្រឆាំងជំទាស់
បទហ៊ុំព័ទ្ធរបស់អាមេរិកទៅលើគុយបានិងជានិច្ចកាលធ្វើសកម្មភាពឆ្ពោះទៅ
ការដក La Habana ចេញពីបញ្ជីឈ្មោះបណ្ដាប្រទេសគាំពារភេវរកម្មនៃអាមេរិក។
រីឯខ្លួនវិញ លោក Rodriguez បានប្រកាសនឹងជំរុញទំនាក់ទំនងទ្វេភាគីជាមួយ
គុយបាគឺជាអាទិភាពរបស់គុយបា ព្រមទាំង បានជូនដំណឹងដំណើរបច្ចុប្បន្នកម្ម
រូបសណ្ឋានសេដ្ឋកិច្ចនៃគុយបានឹងបង្កើតឡើងឱកាសជាច្រើនសំរាប់អង្គភាព
អាជីវកម្មបារាំង៕