បារាំងរៀបចំពិធីកាន់ទុក្ខជាតិចំពោះជនរងគ្រោះក្នុងការវាយប្រហារភេរវកម្ម នៅទីក្រុង Nice
|
បារាំងរៀបចំពិធីកាន់ទុក្ខជាតិចំពោះជនរងគ្រោះក្នុងការវាយប្រហារភេរវកម្ម នៅទីក្រុង Nice (Image: VOV) |
(VOVworld) – នាថ្ងៃទី ១៦ កក្កដា ប្រទេសបារាំងបានរៀបចំពិធីកាន់ទុក្ខជាតិ
ក្នុងអំឡុង ៣ ថ្ងៃ ដើម្បីរំលឹកវិញ្ញានខ័ណ្ឌជនរងគ្រោះទាំង ៨៤ នាក់ដែលត្រូវស្លាប់
ក្នុងការវាយប្រហារភេរវកម្មនៅទីក្រុង Nice ភាគខាងត្បូងប្រទេសនេះ នាថ្ងៃទី
១៤ កក្កដា កន្លងទៅ។ ស្ថាប័នសមត្ថកិច្ចទាំងអស់សុទ្ធែដោតទង់កាន់ទុក្ខ
រាល់សកម្មភាពល្បែងកំសាន្តនិងទីកន្លែងទេសចរណ៍ល្បីឈ្មោះនៅទីក្រុងនេះក៏
បានបញ្ឈប់សកម្មភាព។ ក្នុងពេលនោះ សន្តិសុខត្រូវបានបង្កើនក្នុងទីកន្លែង
ប្រមូលមនុស្សជាច្រើនក្នុងទូទាំងប្រទេសបារាំង៕