បារាំងអំពាវនាវឱ្យអ៊ីរ៉ង់គោរពតាមកាតព្វកិច្ចអន្តរជាតិ

(VOVWORLD) - ក្រសួងការបរទេសបារាំងបានឲ្យដឹងថា កម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់បានបង្កអន្តរាយដល់ស្ថិរភាព និងប៉ះពាល់ដល់សន្តិសុខអឺរ៉ុប។

 

 

បារាំងអំពាវនាវឱ្យអ៊ីរ៉ង់គោរពតាមកាតព្វកិច្ចអន្តរជាតិ - ảnh 1 ពិធីបង្ហាញមីស៊ីលផ្លោងនៅតេអេរ៉ង់ នៃប្រទេសអ៊ីរ៉ង់ (រូបថត៖ IRNA / TTXVN)

នាថ្ងៃទី ១០ ខែកុម្ភៈ រដ្ឋាភិបាលបារាំងបានរិះគន់ផែនការរបស់អ៊ីរ៉ង់ក្នុងការបាញ់បង្ហោះផ្កាយរណបចូលទៅក្នុងអវកាស ហើយបានអំពាវនាវឱ្យសាធារណរដ្ឋអ៊ីស្លាមនេះត្រូវគោរពតាមការសន្យាតអន្តរជាតិចំពោះកម្មវិធីមីស៊ីល។ ក្រសួងការបរទេសបារាំងបានចេញសេចក្តីប្រកាសនេះ

បន្ទាប់ពីអ៊ីរ៉ង់បានប្រកាសថាប្រទសខ្លួនបានបាញ់បង្ហោះផ្កាយរណបមួយកាលពីថ្ងៃទី ៩ ខែកុម្ភៈ។ យោងតាមកាតព្វកិច្ចរបស់អ៊ីរ៉ង់តាមសេចក្តីសម្រេចចិត្តមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលចេញនាឆ្នាំ ២០១៨ នោះ ក្រសួងការបរទេសបារាំងបានឲ្យដឹងថា កម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់បានបង្កអន្តរាយដល់ស្ថិរភាព និងប៉ះពាល់ដល់សន្តិសុខអឺរ៉ុប។ ដូច្នោះ បារាំងបានអំពាវនាវឱ្យអ៊ីរ៉ង់គោរពយ៉ាងពេញលេញនូវការសន្យាអន្តរជាតិរបស់ខ្លួនលើបញ្ហានេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ