ប្រជាជនអាល្លឺម៉ង់៨ពាន់នាក់ធ្វើបាតុកម្មប្រឆាំងជំទាស់គោលនយោបាយអន្តោប្រវេសន៍របស់រដ្ឋាភិបាល
|
ប្រជាជនអាល្លឺម៉ង់៨ពាន់នាក់ធ្វើបាតុកម្មប្រឆាំងជំទាស់គោលនយោបាយអន្តោប្រវេសន៍របស់រដ្ឋាភិបាល (EPA) |
Vovworld-នាថ្ងៃទី៧តុលាមនុស្សប្រមាណ៨ពាន់នាក់បានចូលរួមការដង្ហែក្បួន
ដោយគណៈបក្ស ការជ្រើសរើសថ្មីសំរាប់អាល្លឺម៉ង់ (AfD) រៀបចំនៅទីក្រុង Erfurt រដ្ឋ
Thueringen ភាគកណ្ដាលអាល្លឺម៉ង់ដើម្បីប្រឆាងជំទាស់គោលនយោបាយ
អន្តោប្រវេសន៍របស់រដ្ឋាភិបាលសហព័ន្ធ។ នេះជាការដង្ហែក្បួនធំបំផុតនៅទីក្រុងនេះ
គិតតាំងពីពេលវិបត្តិជនអន្តោប្រវេសន៍ក្លាយទៅជាចំណុចក្តៅគគុកនៅប្រទេសនាំ
មុខអឺរ៉ុបនេះ។ ខណៈពេលនោះ មនុស្ស៨០០នាក់គាំទ្រគោលនយោបាយរបស់
រដ្ឋាភិបាលបានប្រមូលផ្ដុំនៅមុខទីស្ដីការសភាជាន់ទាបរដ្ឋ Thueringen ផងដែរ។
ប៉ូលីសបានបង្កើនកំលាំងដើម្បីការពារភាគីទាំងពីរ៕