ប្រជុំអំពីការងារធានាសន្តិសុខ សុវត្ថិភាពសំរាប់មហាសន្និបាតអន្តរសភា IPU – 132
|
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc |
(VOV)_នាព្រឹកថ្ងៃទី២៨ កុម្ភះ នៅទីក្រុងហាណូយ គណៈកម្មាធិការចាត់តាំង
មហា សន្និបាតអន្តរសហភាពសភាពិភពលោក លើកទី១៣២ ( IPU – 132) បាន
រៀបចំកិច្ចប្រជុំជាមួយបណ្ដាក្រសួង ស្ថាប័នទាក់ទិននានា ដើម្បីត្រួតពិនិត្យការងារ
ត្រៀមរៀបចំ ធានាសន្តិសុខ សុវត្ថិភាពសំរាប់មហាសន្និបាត។ ថ្លែងមតិនៅទីនេះ
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ នេះ
គឺ ជាព្រឹត្តិការណ៍កិច្ចការបរទេស មានអត្ថន័យដ៏សែនសំខាន់ មានទ្រង់ទ្រាយធំ
បំផុត ពីមុនមក ដែលវៀតណាមបានទទួលរៀបចំ។ ការរៀបចំ IPU – 132 លើក
នេះប្រកបដោយជោគជ័យ នឹងលើកកំពស់ថែមទៀតតួនាទី កិត្យានុភាពរបស់រដ្ឋស ភាវៀតណាម ក្នុងក្រុមប្រឹក្សា អន្តរសភាពិភពលោក និងជំរុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយប្រទេសនានាលើពិភពលោកថែមទៀត៕