ប្រតិកម្មរបស់ចិនចំពោះការបង្កើតគេហទំព័ររបស់ជប៉ុនអំពីប្រជុំកោះមាន ជំលោះ
|
ប្រតិកម្មរបស់ចិនចំពោះការបង្កើតគេហទំព័ររបស់ជប៉ុនអំពីប្រជុំកោះមាន ជំលោះ (Image: VNA) |
(VOVworld) – ជំលោះអធិបតេយ្យភាពរវាងចិននិងជប៉ុនជុំវិញប្រជុំកោះដែល
ភាសាចិនហៅថា Dao Yu និងភាសាជប៉ុនហៅថា Senkaku ត្រូវបានកើនឡើង។
រួមជាមួយការបញ្ជូននាវាអនុវត្តច្បាប់ចូលក្នុងតំបន់សមុទ្រជុំវិញប្រជុំកោះជំលោះ
ភាគីចិននៅមានប្រតិកម្មយ៉ាងខ្លាំងចំពោះការបង្កើតគែហទំព័ររបស់ជប៉ុនអំពី
ប្រជុំកោះជំលោះពោលខាងលើទៀតផង។ នាថ្ងៃទី ២៩ សីហា អ្នកនាំពាក្យក្រសួង
ការបរទេសចិន លោកស្រី Hua Chunying បានអះអាងជាថ្មីម្ដងទៀតនូវគោលជំ
ហរនៃប្រទេសនេះថា៖ ចិនមានអធិបតេយ្យភាពមិនអាចជជែកបានឡើយចំពោះ
ប្រជុំកោះមានជំលោះពោលខាងលើហើយស្នើរឲ្យភាគីជប៉ុនបញ្ចប់ទង្វើបង្ករឿង
ហេតុនិងរំលោភលើអធិបតេយ្យភាពរបស់ចិនទាំងអស់ភា្លមមួយរំពិច។ មុននោះ
ជប៉ុនបាន ផ្សាយឯកសារចំនួន ២ រយ ហើយប្រមូលផ្តុំឯកសារទាក់ទិនចំនួន
១៥០ ទៀតដែលកំពុងបកប្រែជាភាសាអង់គ្លេសដើម្បីផ្សាយលើគេហទំព័រនេះ
យ៉ាង ឆាប់រហ័ស៕