ប្រតិកម្មរបស់វៀតណាមចំពោះការដែលអង្គការរដ្ឋឥស្លាមស្វ័យប្រកាសសម្លាប់ចំណាប់ខ្មាំងជប៉ុន
|
ប្រតិកម្មរបស់វៀតណាមចំពោះការដែលអង្គការរដ្ឋឥស្លាមស្វ័យប្រកាសសម្លាប់ចំណាប់ខ្មាំងជប៉ុន (VOV) |
Vovworld-នាថ្ងៃទី៣កុម្ភៈ ឆ្លើយសំនួររបស់អ្នកយកព័ត៌មានសូមស្នើរឲ្យដឹង
អំពីប្រតិកម្មរបស់វៀតណាមចំពោះការដែលអង្គការរដ្ឋឥស្លាមស្វ័យប្រកាសបាន
សម្លាប់ចំណាប់ខ្មាំងជប៉ុនចំនួន២នាក់ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម
លោក Le Hai Binh បានលើកច្បាស់ថា៖
យើងខ្ញុំសូមផ្ញើរសេចក្តីរំលែកទុក្ខដល់រដ្ឋាភិបាលប្រជាជនជប៉ុននិងសាច់ញាត្តិ
ជនរងគ្រោះ។ វៀតណាមថ្កោលទោសយ៉ាងពេញទម្ហឹងរាល់សកម្មភាពឃោឃៅ
ព្រៃផ្សៃយ៍អមនុស្សធម៍តម្រង់ទៅលើជនស៊ីវិល។ យើងខ្ញុំគាំទ្ររាល់ការខំប្រឹងប្រែង
របស់សហគមន៍អន្តរជាតិសំដៅតស៊ូប្រឆាំងនឹងលិទ្ធិភេរវកម្មដោយឈរលើមូលដ្ឋាន
គោរពធម្មនុញ្ញអង្គការសហប្រជាជាតិ រាល់គោលការណ៍សារវន្តនៃច្បាប់អន្តរជាតិ
និងឯករាជ្យអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់ប្រទេសទាក់ទិននានាធានា
សុវត្ថិភាពសំរាប់ជនស៊ីវិល៕