ប្រតិកម្មអំពីការផ្អាកសកម្មភាពនៃមណ្ឌលឧស្សាហកម្ម Kaesong
|
កម្មករធ្វើការនៅរោងចក្រមួយក្នុងមណ្ឌលឧស្សាហកម្ម Kaesong (រូបថត៖koreatimesus.co) |
VOVWORLD_ក្រោយពីរដ្ឋាភិបាលកូរ៉េខាងត្បូងប្រកាសផែនការផ្អាកសកម្មភាពនៃ
មណ្ឌលឧស្សាហកម្មរួម Kaesongនៅកូរ៉េខាងជើងនាថ្ងៃទី១០កុម្ភៈមកមជ្ឈដ្ឋានអាជី
វករកូរ៉េខាងត្បូងបានសំដែងនូវក្ដីសង្ខ្យឹមថាសេចក្ដីសំរេចនេះនឹងបានលប់ចោលនា
ពេលដ៏ឆាប់ៗខាងមុខសំដៅបន្ធួបន្ថយនូវការខូចខាតចំពោះក្រុមហ៊ុនទាំងឡាយ។
សេចក្ដីថ្លែងការរួមរបស់សម្ព័ន្ធសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េខាងត្បូងបាន
សង្កត់ធ្ងន់ថាមណ្ឌលឧស្សាហកម្មរួម Kaesongជានិច្ចកាលជានិមិត្តរូបនៃការបង្រូប
បង្រួមជាតិនិងកិច្ចសហប្រតិបតិ្តការនៅលើឧបទ្វីបកូរ៉េ។ ដោយហេតុនេះសម្ព័ន្ធ
សមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េខាងត្បូងសង្ខ្យឹមថាសកម្មភាពរបស់មណ្ឌល
ឧស្សាហកម្មរួម Kaesong នឹងត្រូវបានបើកឡើងវិញបន្ទាប់ពីភាពតានតឹងក្នុង
ទំនាក់ទំនងអន្តរកូរ៉េថយចុះ។
នាថ្ងៃទី១១កុម្ភៈ កូរ៉េខាងត្បូងចាប់ផ្ដើមបញ្ជូនពលរដ្ឋរបស់ខ្លួនចេញពីមណ្ឌល
ឧស្សាហកម្មរួម Kaesongដែលមានទីតាំងនៅក្នុងដែនដីកូរ៉េខាងជើង រយៈមួយ
ថ្ងៃក្រោយពីសេចក្ដីសំរេចបិទទ្វារមូលដ្ឋាននេះទាំងស្រុង៕