ប្រទេសកូរ៉េទាំងពីររៀបចំផែនការពិភាក្សាយោធាថ្នាក់ជំនាញ

(VOVWORLD) - ក្រសួងការពារជាតិកូរ៉េខាងត្បូងនាថ្ងៃទី១១ខែកញ្ញា បានឲ្យដឹងថា ប្រទេសកូរ៉េទាំងពីនឹងមានដំណើការធ្វើកិច្ចចរចារថ្នាក់ជំនាញក្នុង សបា្តហ៍នេះដើម្បីពិភាក្សាអំពីវិធានការកាត់បន្ថយភាពតានតឹងនៅតំបន់ព្រំដែន។
ប្រទេសកូរ៉េទាំងពីររៀបចំផែនការពិភាក្សាយោធាថ្នាក់ជំនាញ - ảnh 1 អ្នកនាំពាក្យនៃក្រសួងការពារជាតិកូរ៉េខាងត្បូង លោកស្រី Choi Hyun-soo  

កិច្ចចរចារថ្នាក់វរសេនីយ៍ឯកត្រូវបានលើកផែនការនាថ្ងៃទី១៣ខែកញ្ញា និងពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងរំលាយ អាវុធនុយក្លេអ៊ែដែលបានសម្រេចនៅក្នុងកិច្ចចរចារថ្នាក់ឧត្តមសេនីយ៍ នាថ្ងៃទី៣១ ខែកក្កដា កន្លងទៅអំពីបញ្ហានានា រួមមានកិច្ចសហការជីកគាស់អិដ្ឋធាតុទាហានក្នុងសង្គមនៅនឹងតំបន់គ្មានយោធា (DMZ) និងដកប៉ុស្តត្រួតពិនិត្យចេញពី DMZ ក្នុងដំណាក់កាលសាកពិសោធន៍ និងដំណោះស្រាយនៅតំបន់សន្តិសុខរួម។ នៅក្នុងជំនួបនាពេលខាងមុខនេះ ភាគីទាំងពីរនិងពិភាក្សាអំពីការកែតម្រូវជាក់ស្តែងនូវផែនការយោធា ដើម្បីដាក់ជូនទៅកិច្ចប្រជុំកំពូលនាពេលខាងមុខរវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jea-in  និងថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong -un។ តាមការ គ្រោងទុក លោក Moon Jea-in   នឹងបំពេញទស្សនកិច្ចនៅទីក្រុងព្យូងយ៉ាងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី ២០ ខែកញ្ញា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ