ប្រទេសជាច្រើនបានយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការខិតខំប្រឹងប្រែងឆ្ពោះទៅរក​បទឈប់បាញ់នៅតំបន់​ហ្គាហ្សា

(VOVWORLD) - នាថ្ងៃទី ១៤ ខែវិច្ឆិកា ប្រធានាធិបតីអេហ្ស៊ីប លោក Abdel-Fattah El-Sisi និងសមភាគីរុស្ស៊ីលោក Vladimir Putin បានជួបសន្ទនាតាមទូរស័ព្ទ ដោយបានយល់ព្រមពង្រឹងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីឆ្ពោះទៅរកបទឈប់បាញ់ភ្លាមមួយរំពិកនៅតំបន់ហ្គាហ្សា និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការផ្តល់ជំនួយមនុស្សធម៌ទៅក្នុងទឹកដីនេះ។

ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីអនុញ្ញាតឱ្យមានជំនួយមនុស្សធម៌សង្គ្រោះបន្ទាន់ទៅកាន់តំបន់ហ្គាហ្សា កាត់បន្ថយជម្លោះនិងការពារជនស៊ីវិល សំដៅដោះស្រាយជម្លោះដោយ ផ្អែកលើដំណោះស្រាយរដ្ឋពីរ។

ប្រទេសជាច្រើនបានយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការខិតខំប្រឹងប្រែងឆ្ពោះទៅរក​បទឈប់បាញ់នៅតំបន់​ហ្គាហ្សា - ảnh 1ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន។ រូបថត៖ Tass

នាថ្ងៃដដែលនោះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian និងរដ្ឋមន្ត្រីការបរទេសកាតា លោក Sheikh Mohammed bin Abdulrahman Al Thani បានជួបសន្ទនាតាមទូរស័ព្ទ ដោយសង្កត់ធ្ងន់លើតម្រូវការដើម្បីបញ្ឈប់ការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សាជាបន្ទាន់ និងបញ្ជូនជំនួយមនុស្សធម៌សម្រាប់ប្រជាជនក្នុងតំបន់នេះ។

រដ្ឋមន្ត្រីការបរទេសកាតាបានសង្កត់ធ្ងន់លើការគាំទ្រយ៉ាងខ្លាំងចំពោះការបង្កើតរដ្ឋប៉ាឡេស្ទីន និងមានបណ្តាញទំនាក់ទំនងបើកចំហរជាមួយក្រុមហាម៉ាស់ ដែលកំពុងគ្រប់គ្រងតំបន់ហ្គាហ្សា។ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះហាម៉ាស- អ៊ីស្រាអែលមក ទីក្រុងDohaបានធ្វើជាអ្នកសម្រុះសម្រួលជាមួយកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីជំរុញឱ្យក្រុមហាម៉ាស ដោះលែងចំណាប់ខ្មាំងដែលក្រុមនេះចាប់ខ្លួនក្នុងអំឡុងពេលវាយប្រហារលើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ