ប្រទេសទាំងបី វៀតណាម-កម្ពុជា-ឡាវ បង្កើនកិច្ចសហប្រតិបត្តិការអំពីវិចិត្រសិល្បះ
(VOV)_ជំនួបប្រាស្រ័យមិត្តភាពរវាងថ្នាក់ដឹកនាំនៃសមាគមវិចិត្រសិល្បះនៃ
ប្រទេសទាំងបី វៀតណាម-កម្ពុជា-ឡាវ ជាព្រឹត្តិការណ៍ដ៏សែនសំខាន់ រួមចំណែក បង្កើនការយល់ដឹងគ្នាទៅវិញទៅមក ផ្លាស់ប្តូរបទពិសោធន៍ ក្នុងការងាររបស់ សមាគមន៍ និងការអភិវឌ្ឍន៍វិចិត្រសិល្បះនៃប្រទេសនិមួយៗ រឹតបន្តឹងថែមទៀត
ចំណងមិត្ត ភាពជាពិសេសរវាង វៀតណាម-កម្ពុជា-ឡាវ ។ នេះគឺជាការអះអាង
របស់ អនុរដ្ឋមន្ត្រី ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម លោក Vuong
Duy Bien នៅក្នុងជំនួបប្រាស្រ័យកំរិតតំបន់របស់ផ្នែកវិចិត្រសិល្បះ ដែលប្រារព្វ
ឡើងនាថ្ងៃទី១២ ធ្នូ នៅរដ្ឋធានីហាណូយ។
|
ប្រទេសទាំងបី វៀតណាម-កម្ពុជា-ឡាវ បង្កើនកិច្ចសហប្រតិបត្តិការអំពីវិចិត្រសិល្បះ(internet) |
អនុរដ្ឋមន្ត្រី Vuong Duy Bien ក៏បានចាត់ទុកថា៖ ក្នុងរយះពេលប៉ុន្មានឆ្នាំថ្មីៗ
នេះ ផ្នែកវិចិត្រសិល្បះនៃប្រទេសទាំងបីបានមានវណ្ណកម្ម និងសំណង់វិចិត្រសិល្បះជាច្រើនបានក្លាយទៅជាបេតិកភ័ណ្ឌថ្លៃថ្លូរបស់ប្រទេសនិមួយៗ តំបន់និងអន្តរជាតិ
ទៀតផង៕