ប្រទេសនានាចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong

(VOVWORLD) - នៅពេលទទួលដំណឹងពីមរណភាពរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ថ្នាក់ដឹកនាំនៃប្រទេសនានាបានផ្ញើសារទូរលេខ/លិខិត រំលែកទុក្ខជូនចំពោះគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាល គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងប្រជាជនវៀត ណាម។

ប្រទេសនានាចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong - ảnh 1អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong។ (រូបថត៖ VNA)
គណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ រដ្ឋសភានៃសាធារណៈរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រធានរដ្ឋ រដ្ឋាភិបាល គណៈកម្មាធិការមជ្ឈិម រណសិរ្សឡាវកសាងប្រទេសជាតិ ប្រជាជនបណ្ដាជនជាតិឡាវ បានសម្តែងនូវភាព សោកសៅជាទីបំផុត នៅពេលទទួលបានដំណឹងថា អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានទទួលមរណភាព។
លោកអគ្គលេខាបក្ស Nguyen Phu Trong ទទួលមរណភាព បក្ស រដ្ឋ និង ប្រជាជនបណ្ដាជនជាតិឡាវក៏បាត់បង់សមមិត្តដ៏ជិតស្និតជាទីរាប់អានមួយរូបផងដែរ។ លោកអគ្គលេខាបក្ស Nguyen Phu Trong គឺជាអ្នកដឹកនាំបដិវត្តន៍ក្នុងយុគសម័យថ្មី ជាអ្នកទទួលមរតករបស់លោកប្រធានហូជីមិញ ដែលបានរួមចំណែកយ៉ាងធំធេង មានតម្លៃ និងសំខាន់ក្នុងការពង្រឹង ពូនជ្រុំទំនាក់ទំនងមិត្តភាពដ៏មហិមារ សាមគ្គី ភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរឡាវ-វៀតណាម វៀតណាម-ឡាវ នាពេលកន្លងមក។
សារទូរលេខចូលរួមរំលែកទុក្ខរបស់បក្សកុម្មុយនិស្តចិន និងប្រជាជនចិនបាន សរសេរថា អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានទទួលមរណភាព បក្សកុម្មុយនិស្តចិន និងប្រជាជនចិនបាន បាត់បង់សមមិត្តល្អ បងប្អូនល្អ និងមិត្តល្អមួយរូប។ លោកអគ្គលេខាបក្ស Nguyen Phu Trong គឺជាជនម៉ាក្សនិយមដ៏ស្មោះត្រង់ ជាមេដឹកនាំដ៏មហិមារនៃបក្សកុម្មុយនិស្តវៀតណាម និងប្រជាជនវៀតណាម។ លោកមានការរួមវិភាគទានដ៏លេចធ្លោបំផុតក្នុងបុព្វ ហេតុផ្លាស់ប្ដូរថ្មី និងបុព្វហេតុកសាងសង្គមនិយមរបស់វៀតណាម ក៏ដូចជាចលនា សង្គមនិយមលើពិភពលោកផងដែរ។
លោកអគ្គលេខាបក្ស Nguyen Phu Trong បានទទួលមរតក ហើយលើកកំពស់ ទំនាក់ទំនងមិត្តភាពប្រពៃណី “ជាសមមិត្តផង ជាបងប្អូនផង” រវាងបក្ស និងប្រទេស ទាំងពីរ ចិន-វៀតណាម។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានរួមជាមួយ លោកអគ្គលេខាបក្ស Xi Jinping លើកកំពស់ទំនាក់ទំនងចិន-វៀតណាមទៅជាសហ គមន៍ចែករំលែកអនាគតដោយមានអត្ថន័យជាយុទ្ធសាស្ត្រ ជំរុញទំនាក់ទំនងដៃគូ សហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-វៀតណាមឆ្ពោះទៅមុខដោយឥត ឈប់ឈរ។ ប្រទេសចិនជឿជាក់ថា បក្សកុម្មុយនិស្តវៀតណាម និងប្រជាជនវៀតណាមនឹងប្រែក្លាយការឈឺចាប់ទៅជាកម្លាំង សម្រេចបាននូវសមិទ្ធិផលថ្មី និងធំធេង ជាងទៀត ក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី និងកសាងសង្គមនិយម។
លិខិតរបស់ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន សរសេរ ថា៖ កេរដំណែលរបស់លោកអគ្គលេខាបក្ស ក្នុងនាមជាអ្នកដឹកនាំដ៏ឈ្លាសវៃ ដែល បានលះបង់ពេញមួយជីវិត ដើម្បីការតស៊ូដណ្ដើមឯករាជ្យរបស់វៀតណាម និងដើម្បី សន្តិភាព វិបុលភាពរបស់ប្រជាជន
វៀតណាម នឹងស្ថិតក្នុងការចងចាំរបស់មនុស្សជា ច្រើនជំនាន់។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានពង្រឹងទំនាក់ទំនងមិត្ត ភាពជាបងប្អូនដ៏រឹងមាំជាមួយកម្ពុជា ហើយបានខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងរយៈ ពេលជាច្រើនឆ្នាំកន្លងមក ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជិតស្និទ្ធមិនត្រឹមតែរវាង គណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនិស្តវៀតណាមប៉ុណ្ណោះទេ ថែមទាំងរវាង រដ្ឋាភិបាលទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរទៀតផង។
លិខិតរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត សរសេរថា៖ លោកអគ្គលេខាបក្ស Nguyen Phu Trong បានលះបង់ពេញមួយជីវិត ដើម្បីបុព្វហេតុ បដិវត្តន៍របស់បក្សកុម្មុយនិស្ត
វៀតណាម ដើម្បីសន្តិភាព ការអភិវឌ្ឍ និងវិបុលភាព របស់វៀតណាម។ វៀតណាមបានបាត់បង់មេដឹកនាំឆ្នើមមួយរូប ហើយកម្ពុជាបាន បាត់បង់មិត្តល្អ ដែលជានិច្ចកាលខិតខំប្រឹងប្រែងរួមចំណែកដល់ទំនាក់ទំនងជាបងប្អូន រវាងវៀតណាម និងកម្ពុជា។
លិខិតរបស់ប្រធានរដ្ឋសភាកម្ពុជា សម្ដេច ឃួន សុដារី បានថ្លែងអំណរគុណ ចំពោះការលះបង់ដោយឥតឈប់ឈររបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ក្នុងការជំរុញទំនាក់ទំនងដ៏រឹងមាំរវាងវៀតណាម និងកម្ពុជា ក៏ដូចជាតួនាទីយ៉ាង សំខាន់ក្នុងការនាំប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធជាមួយគ្នាផងដែរ។
ពីប្រទេសគុយបា លោកនាយឧត្តមសេនីយ៍ Raúl Castro Ruz និងលេខា ទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋគុយបា លោក Miguel Díaz Canel-Bermúdez បានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះ ក្រុមគ្រួសារលោកអគ្គលេខាបក្ស Nguyen Phu Trong និងប្រជាជនវៀតណាមបងប្អូន។
លិខិតរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin សរសេរថា៖ សហព័ន្ធរុស្ស៊ី នឹងចងចាំលោកអគ្គលេខាបក្ស ជាមិត្តពិតប្រាកដមួយរូប ដែលមានការរួមវិភាគទាន ផ្ទាល់ខ្លួនយ៉ាងធំធេងក្នុងការបង្កើត និងអភិវឌ្ឍន៍ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយរវាងទីក្រុងមូស្គូនិងទីក្រុងហាណូយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ