ប្រទេសស៊ីរី៖ SDF លុកលុយចូលយ៉ាងជ្រៅទៅក្នុងសំរករបស់ IS
(VOVWORLD) - នាថ្ងៃទី១៨ ខែមីនា កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលជាក្រុមប្រដាប់អាវុធដែលដឹកនាំដោយជនជាតិ Kurd ក្រោមការគាំទ្ររបស់អាមេរិកនៅស៊ីរី បានបំផុសការវាយប្រហារនៅភូមិ Baghouz ( បាហ្គូ) ជាជម្រកចុងក្រោយរបស់អង្គការ «រដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS)» នៅឯភាគខាងកើតប្រទេសស៊ីរី។
អ្នកនាំពាក្យរបស់ SDF លោក Adnan Afrin |
អ្នកនាំពាក្យរបស់ SDF លោក Adnan Afrin បានឲ្យដឹងថា ដោយមានការជួយ ទ្រទ្រង់ពីក្រុមយន្តហោះចម្បាំងរបស់សម្ព័ន្ធមិត្តដែលដឹកនាំដោយអាមេរិក ចាប់ពី យប់ថ្ងៃទី ១៧ ខែមីនា កងកម្លាំង SDF បានបាញ់ផ្លោងយ៉ាងសាហាវទៅលើតំបន់ចុងក្រោយក្រោមការគ្រប់គ្រងរបស់ IS តាមរយៈនោះជួយឲ្យលុកលុយចូលយ៉ាងជ្រៅក្នុងជម្រកនៃអង្គការភេរវកម្មនេះផងដែរ។ ការប្រយុទ្ធនៅលើជើងគោកនិងការបាញ់ផ្លោងនៅតែកើតឡើងនាថ្ងៃទី ១៨ ខែមីនា។ យោងទៅតាមលោក Afrin SDF បានការពារទីតាំងខាងក្នុងដែលកងកម្លាំងនេះដណ្តើមបានកាលពីមុននោះ៕