ប្រធានក្រុមប្រឹក្សារដ្ឋគុយបាទៅកាន់អាមេរិក ដើម្បីចូលរួមសម័យប្រជុំជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ
(VOVWORLD) -លោក Diaz-Canel ថ្លែងសុន្ទរកថានៅក្នុងសន្និសីទសន្តិភាពកំពូល Nelson Mandele នាថ្ងៃទី ២៤ ខេកញ្ញានិងថ្លែងមតិនៅមហាសន្និបាតអង្គការសហប្រជាជាតិនាថ្ងៃទី ២៦ ខែកញ្ញា។
ប្រធានក្រុមប្រឹក្សារដ្ឋ និងគណៈរដ្ឋមន្ត្រី គុយបាលោក Miguel Diaz-Canel |
នាថ្ងៃទី ២៣ ខែកញ្ញាប្រធានក្រុមប្រឹក្សារដ្ឋ និងគណៈរដ្ឋមន្ត្រី គុយបាលោក Miguel Diaz-Canel បានមកទៅទីក្រុងញូវយ៉ក ចាប់ផ្ដើមដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោកនៅអាមេរិក។ នៅទីនេះ លោក Diaz-Canel បានថ្លែងសុន្ទរកថានៅសម័យប្រជុំជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៣ ដោយថ្កោលទោសគោលនយោបាយហ៊ុំព័ទ្ធពាណិជ្ជកម្ម ក្នុងរយៈពេលរាប់សិបឆ្នាំមករបស់អាមេរិក។
តាមផែនការ ចូលរួមសម័យប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកនេះ លោក Diaz-Canel ថ្លែងសុន្ទរកថានៅក្នុងសន្និសីទសន្តិភាពកំពូល Nelson Mandele នាថ្ងៃទី ២៤ ខេកញ្ញានិងថ្លែងមតិនៅមហាសន្និបាតអង្គការសហប្រជាជាតិនាថ្ងៃទី ២៦ ខែកញ្ញា។ ក្រៅពីនេះ លោកក៏នឹងជួបប្រជុំជាមួយថ្នាក់ដឹកនាំនៃបណ្ដាប្រទេស និងមជ្ឈដ្ឋានមន្ត្រីអាមេរិកផងដែរ៕