ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភាកាណាដា៖ត្រូវដោះស្រាយបញ្ហានៅលើសមុទ្រខាងកើតដោយសន្តិវិធី
|
ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភាកាណាដា៖ត្រូវដោះស្រាយបញ្ហានៅលើសមុទ្រខាងកើតដោយសន្តិវិធី |
(VOV)_ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅកាណាដា លោក To Anh Dung ទើប នឹងបានជួបសន្ទនាជាមួយលោកស្រី Raynell Andreychuck ប្រធានគណៈកម្មាធិ
ការកិច្ច ការបរទេសនៃព្រឹទ្ធសភាកាណាដា ដើម្បីជូនដំណឹងអំពីបណ្ដាបំរ៉ែបំរួល
នៅសមុទ្រ ខាងកើត តាំងពីពេលចិនបានដាក់ស្ថានីយខួង Haiyan Shiyou ៩៨១ ដោយខុសច្បាប់នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្របស់
វៀតណាម។ លោក To Anh Dung បានសង្កត់ធ្ងន់ថា៖នេះគឺជាសកម្មភាពរំលោភ យ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាពរបស់វៀតណាម រំលោភទៅលើច្បាប់អន្តរ
ជាតិ ពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២
គំរាមគំហែងទៅលើសន្តិភាព សន្តិសុខនៅក្នុងតំបន់ និងសុវត្ថិភាពនាវាចរណ៍ នៅលើសមុទ្រខាងកើត។ ទន្ទឹមនឹងនោះ វៀតណាមបានរក្សារការអត់ធ្មត់ រក្សារ
វិធានការសន្តិភាព ប៉ុន្តែប្តេជ្ញាការពារអធិបតេយ្យភាព ស្នើចិនបញ្ចប់រាល់សកម្មភាព ខុសឆ្គង ដកស្ថានីយខួងចេញពីតំបន់ដែនសមុទ្ររបស់វៀតណាម។
លោកស្រី Raynell Andreychuck បានកត់សម្គាល់ និងចែករំលែកការព្រួយ បារម្ភរបស់វៀតណាម អំពីបណ្ដាបំរ៉ែបំរួលនៅក្នុងតំបន់ វាយតំលៃខ្ពស់ចំពោះគោល
ជំហរ និងការអត់ធ្មត់របស់វៀតណាម។ ទន្ទឹមនឹងនោះ លោកស្រីក៏មានគោល បំណងដែរថា៖ បណ្ដាភាគីនឹងដោះស្រាយបញ្ហានេះដោយសន្តិវិធី៕