ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាមទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា

ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាមទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា - ảnh 1
លោក Nguyen Thien Nhan ​ជួបប្រាស្រ័យជាមួយបណ្ដាអង្គភាពអាជីវកម្មវៀតណាម

(VOV)_ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា លោក ​Nguyen
 Thien Nhan ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាម ​បានមាន
ជំនួបប្រាស្រ័យជាមួយបណ្ដាអង្គភាពអាជីវកម្មវៀតណាមដែលកំពុង​វិនិយោគនៅ
ទីនេះ និងដំណាងស្ថាប័នគ្រប់គ្រងនានារបស់ប្រទេសម្ចាស់ផ្ទះ។ នៅទីក្រុង Yangon
 នាថ្ងៃទី១៧ មិនា ក្នុងជំនួបប្រាស្រ័យនេះ លោក Nguyen Thien Nhan បានផ្លាស់ប្តូរ
ជាមួយភាគីមិត្តអំពីបណ្ដាបទពិសោធន៍ក្នុងការ​គ្រប់គ្រង​វិនិយោគពីបរទេសនៅវៀត
ណាម ដើម្បីពីនោះជំរុញដំណោះស្រាយការ​លំបាកសំរាប់អង្គភាពអាជីវកម្មវៀត
ណាមនៅមីយ៉ាន់ម៉ា។ តាមលោក Nguyen Thien Nhan ថា៖ ប្រទេសទាំងពីរត្រូវជំ
រុញថែមទៀតការបង្កើតគណៈកម្មាធិការ​ជាតិ​ទទួលបន្ទុកកិច្ចសហប្រតិបត្តិការ
សេដ្ឋកិច្ចនិងជំរុញការចុះហត្ថលេខា​ជៀស​វាង​ការហូតពន្ធ២ដង។ ការជំរុញ
សកម្មភាពពាណិជ្ជកម្មក៏ត្រូវបានជំរុញខ្លាំង​ថែមទៀត តាមរយៈការរៀបចំផ្សារ
ណាត់ពាណិជ្ជកម្មជាប្រចាំឆ្នាំទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ