ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅរុស្ស៊ី
|
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅរុស្ស៊ី |
(VOV)_ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨មិថុនា លោក Nguyen Thien Nhan ប្រធានគណៈ
កម្មាធិការមជ្ឈឹម រណសិរ្យមាតុភូមិវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ គណៈ
កម្មាធិការមជ្ឈឹម រណសិរ្យមាតុភូមិវៀតណាម ទៅបំពេញទស្សនកិច្ចនៅរុស្ស៊ី។
នាថ្ងៃទី៦ មិថុនា នៅទីក្រុងម៉ូស្គូ គណៈប្រតិភូវៀតណាមបានជួបធ្វើការជាមួយ
ក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី។ ទទួលគណៈប្រតិភូ លោក Evgheni Busmin អនុប្រធានក្រុម
ប្រឹក្សា បានសម្ដែងនូវជំនឿជាក់ថាការផ្លាស់ប្តូរថ្មី និងកសាងប្រទេសជាតិដែលបានប្រជាជនវៀតណាមកំពុងអនុវត្តនេះនឹងទទួលបានជោគជ័យជាពិតប្រាកដ ដែល
ក្នុងនោះមានការរួមវិភាគទានដ៏ទូលំទូលាយពីរណសិរ្យមាតុភូមិវៀតណាម។ លោក
Evgheni Busmin ក៏បានសង្កត់ធ្ងន់ទៅលើការរក្សា និងអភិវឌ្ឍន៍ទំនាក់ទំនងដៃគូ
យុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយវៀតណាម ជាគោលការណ៍របស់រុស្ស៊ីដើម្បីបង្កើនទំ
នាក់ទំនងនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក។ រីឯ លោក Nguyen Thien Nhan បានលើកច្បាស់៖
“ ទំនាក់ទំនងរវាងវៀតណាមនិងរុស្ស៊ី ជាទំនាក់ទំនងមិត្តភក្តិប្រពៃណីពីមុនមក ហើយនាបច្ចុប្បន្ន នៅជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ ទំនាក់ទំ
នងពិសេស។ ការជួបជុំគ្នារវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ នឹងជាឱ
កាសដើម្បីយើងអះអាងនូវទំនាក់ទំនងដ៏ល្អប្រសើរក្នុងអតីតកាល និងការប្តេជ្ញា
ចិត្តជំរុញទំនាក់ទំនងនេះអោយកាន់តែល្អប្រសើរថែមទៀត។”
នាថ្ងៃទី៧ មិថុនា គណៈប្រតិភូជាន់ខ្ពស់គណៈកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាម បានជួបធ្វើការជាមួយថ្នាក់ដឹកនាំវិទ្យាស្ថានសង្គមកិច្ច និងរណសិរ្យ
ប្រជាជនរុស្ស៊ីទាំងមូល៕