ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមទៅសាកសួរសុខទុក្ខអ្នកកាសែតនៃកម្លាំងប្រដាប់អាវុធប្រជាជន

ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមទៅសាកសួរសុខទុក្ខអ្នកកាសែតនៃកម្លាំងប្រដាប់អាវុធប្រជាជន - ảnh 1

(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៩០នៃទិវាសារព័ត៌មានបដិ
វត្តន៍វៀតណាម​នាយប់ថ្ងៃទី១១ មិថុនា ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុ
ភូមិវៀតណាមលោក Nguyen Thien Nhan បានអញ្ជើញទៅសាកសួរសុខទុក្ខ អំណរ
សាទរកាសែត Quan doi Nhan dan (កងទ័ពប្រជាជន)និង Cong an Nhan dan (នគរ
បាលប្រជាជន)។ថ្លែងមតិនៅស្ថាប័នទាំង២នេះ លោក Nguyen Thien Nhan បានវាយ
តំលៃខ្ពស់ចំពោះការរួមវិភាគទានដ៏ធំធេងរបស់ស្ថាប័នសារ ព័ត៌មាន អ្នកកាសែត
និយាយរួមនិងក្នុងកម្លាំងប្រដាប់អាវុធនិយាយដោយឡែក ចំពោះបុព្វហេតុកសាង
និងអភិវឌ្ឍន៍ប្រទេសជាតិ។លោកបានថ្លែងទៀតថា បណ្ដាអ្នកកាសែតក្នុងកម្លាំង
ប្រដាប់អាវុធបានរួមចំណែកដ៏សំខាន់ក្នុងការកំណត់ទិសដៅសំរាប់តិអារម្មណ៍
របស់កម្មាភិបាល យុទ្ធជនក្នុងកម្លាំងប្រដាប់អាវុធក៏ដូចជា អ្នកអានលើទូទាំង
ប្រទេសផងដែរ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ