ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សឡាវកសាងជាតិអញ្ជើញមកទស្សនានៅខេត្ត Hoa Binh (វៀតណាម)

(VOVWORLD) - នាព្រឹកថ្ងៃទី១៣ ខែមេសា គណៈប្រតិភូជាន់ខ្ពស់នៃគណៈកម្មាធិការមជ្ឈិមរណសិរ្សឡាវ កសាងជាតិដឹកនាំដោយ លោក Saysomphone Phomvihane សមាជិកការិយាល័យ នយោបាយនិងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សឡាវកសាងជាតិ បានអញ្ជើញមក ទស្សនាខេត្ត Hoa Binh (ភាគខាងជើងវៀតណាម)។
ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សឡាវកសាងជាតិអញ្ជើញមកទស្សនានៅខេត្ត Hoa Binh (វៀតណាម) - ảnh 1 ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សឡាវកសាងជាតិអញ្ជើញមកទស្សនានៅខេត្ត Hoa Binh (វៀតណាម)

លេខាគណៈកម្មាធិការបក្សខេត្ត Hoa Binh លោក Bui Van Tinh បានស្វាគមន៍ និងចែករំលែកមនោសញ្ចេតនាដ៏ស្មោះត្រង់និងស្អិតល្មួតរវាងប្រទេសទាំងពីរ ក៏ដូចជា រវាង រណសិរ្សមាតុភូមិវៀតណាមនិងរណសិរ្សឡាវកសាងជាតិ។

លោក Saysomphone Phomvihane បានអះអាងថា ក្នុងដំណាក់កាល តស៊ូប្រយុទ្ធប្រឆាំងនឹងពួកអាណានិគមនិងចក្រពត្តិនិយមកាលពីមុន ប្រជាជនខេត្ត Hoa Binh បានជួយឧបត្ថម្ភគាំទ្របដិវត្តន៍ឡាវ និង រៀបចំទីតាំង ដើម្បីប្រារព្ធឡើងមហាសន្និបាតបំរុងសំរាប់បក្សប្រជានបដិវត្តន៍ឡាវលើកទី២ ក៏ដូចជា រៀបចំមូលដ្ឋានសំរាប់ស្ថានីយ៍វិទ្យុសំលេង Pha Thet (ប្រទេសឡាវ) នេះគឺជា ប្រវត្តិសាស្ត្រដ៏មានតម្លៃ ដែលបានថែរក្សា រួមចំណែកពូនជ្រុំឡើងមនោសញ្ចេតនាល្អសំរាប់ជំនាន់ដូចសព្វថ្ងៃ និង ថ្ងៃអនាគតោផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ