ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមជួបធ្វើការជាមួយក្រុមចរចារ TPP
|
ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមជួបធ្វើការជាមួយក្រុមចរចារ TPP |
(VOV)_នាថ្ងៃទី១៨ មិនា នៅទីក្រុងហាណូយ លោក Vuong Dinh Hue ប្រធានគណៈ
កម្មាធិការសេដ្ឋកិច្ចមជ្ឈឹម បានមានជំនួបធ្វើការជាមួយក្រុមចរចាររបស់ រដ្ឋាភិបាល
វៀតណាម ស្ដីអំពីការចរូលរួមកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វីក ( TPP)។ ចូលរួមជំ
នួបធ្វើការនេះ លោក Tran Quoc Khanh អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ ពាណិជ្ជកម្ម និង
ជាប្រធានក្រុមចរចាររដ្ឋាភិបាលបានជួបសន្ទនានិងរាយការណ៍ជាមួយប្រធានគណ់
កម្មាធិការសេដ្ឋកិច្ចមជ្ឈឹមអំពិស្ថានភាព ល្បឿនកំណើន និងលទ្ធផលនៃការចរចារ
កិច្ចព្រមព្រៀងTPP។
ជំនួបធ្វើការនេះបានប្រព្រឹត្តទៅ បន្ទាប់ពីពេលដែល ក្រុមចរចារបានត្រឡប់ម
កប្រទេសវិញ បន្ទាប់ពីពេលចូលរួមសន្និសីទប្រធាំនក្រុមចរចារ TPP នៃប្រទេសជា
សមាជិកចំនួន១២ ដែលប្រព្រឹត្តទៅពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ មិនានៅអាមេរិក។ បណ្ដា
ការចរចារអំពី TPP ត្រូវបានបំផុសពីឆ្នាំ២០០៥មក និងរហូតមកដល់ពេលនេះ បាន
ទាក់ទាញការចូលរួមរបស់ប្រទេសជាសមាជិកចំនួន១២ រួមមាន៖ អូស្ត្រាលី កាណា
ដា ជប៉ុន ម៉ាឡេស៊ី…ជាដើម។ តាមការប៉ាន់ស្មាន ក្រោយពីពេលបានចុះហត្ថលេខា
TPP នឹងក្លាយទៅជាមណ្ឌលពាណិជ្ជកម្មសេរីមានចំនួនប្រជាជនជាង៨០០លាន
នាក់ ស្មើនឹង៣០%នៃចំនួនប្រាក់ពាណិជ្ជកម្មលើ់ទូទាំងពិភពលោក៕