ប្រធានគណៈចាត់តាំងមជ្ឈឹមវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន
(VOV)_នារសៀលថ្ងៃទី១ សីហា នៅរដ្ឋធានីហាណូយ លោក To Huy Rua
សមាជិក ការិយាល័យនយោបាយ ប្រធានគណៈចាត់តាំងមជ្ឈឹម និងជាប្រធាន ក្រុមសមាជិកសភាមិត្តភាពវៀតណាម-ជប៉ុន បានទទួលជួបសន្ទនាជាមួយរដ្ឋ
មន្ត្រី ការបរទេសជប៉ុនលោក Fumio Kishida ដែលកំពុងមានដំណើរទស្សនកិច្ច
នៅវៀតណាម។
|
រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Fumio Kishida |
នៅក្នុងជំនួបនេះ លោក To Huy Rua បានអះអាងថា៖ បក្ស រដ្ឋាភិបាល រដ្ឋសភានិងប្រជាជនវៀតណាមជានិច្ចគោរព និងមានគោលបំណងជំរុញខ្លាំង
ថែម ទៀតទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយជប៉ុន។ ទន្ទឹម
នឹងនោះ លោកក៏បានសម្ដែងនូវក្តីសប្បាយរីករាយចំពោះការអភិវឌ្ឍន៍ដ៏ល្អប្រសើ រវាងប្រទេសទាំងពីរ ក្នុងរយៈបេលកន្លងទៅ។ លោក To Huy Rua ក៏បាន សម្ដែង អំណរគុណ និងវាយតំលៃខ្ពស់ចំពោះមនោសញ្ជេតនាដ៏ល្អប្រសើររបស់ លោក
Fumio Kishida ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងរវាងវៀតណាមនិងជប៉ុនផងដែរ។
រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Fumio Kishidaបានអះអាងថា៖រដ្ឋាភិបាលជប៉ុនចាត់ទុកវៀតណាមជាដៃគូសំខាន់ និងសន្យាបន្តជួយឧបត្ថម្ភអង្គភាព អាជីវ កម្មវៀតណាមអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម តាមរយៈការផ្គត់ផ្គង ODA នៅកំរិតខ្ពស់៕