ប្រធានឌូម៉ាជាតិរុស្ស៊ីបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម
(VOVWORLD) - នារសៀលថ្ងៃទី២៤ ខែធ្នូ គណៈប្រតិភូជាន់ខ្ពស់ឌូម៉ាជាតិរុស្ស៊ី (ពោលគឺរដ្ឋ សភាសហព័ន្ធរុស្ស៊ី) ដឹកនាំដោយប្រធានឌូម៉ាជាតិលោក Vyacheslav Viktorovich Volodin បានបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវ ការនៅវៀតណាមចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៤ ខែធ្នូ តាមការអញ្ជើញរបស់ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan។
ទិដ្ឋភាពនៃជំនួបចរចារវាងប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងប្រធានឌូម៉ាជាតិរុស្ស៊ីលោក V. V. Volodin (រូបថត៖ VOV) |
ក្នុងរយៈពេល ទស្សនកិច្ចលើកនេះ ប្រធានឌូម៉ាជាតិរុស្ស៊ីលោក Vyacheslav Viktorovich Volodin បានអញ្ជើញជួបចរចាជាមួយប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ជួបសម្ដែងការគួរសមជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong និងនាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Nguyen Xuan Phuc ផងដែរ។
នៅជំនួបទាំងនេះ ភាគីទាំងពីរបានអះអាងថា នឹងធ្វើអស់ពីសមត្ថភាពដើម្បី គាំទ្រទំនាក់ទំនងសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ ព្រមទាំងបង្កើតក្របខ័ណ្ឌ គតិយុត្តប្រកបដោយភាពងាយស្រួលដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជ កម្ម វិនិយោគ ទេសចរណ៍និងការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជនផង ដែរ។ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការបង្កើតគណៈ កម្មាធិការសហប្រតិបតិ្តការអន្តរសភារវាងរដ្ឋសភាវៀតណាមជាមួយឌូម៉ាជាតិ រុស្ស៊ី។ នេះជាលើកដំបូងដែលរដ្ឋសភាវៀតណាមបង្កើតយន្តការសហប្រតិបតិ្តការ អន្តរសភាទ្វេភាគីជាមួយរដ្ឋសភានៃប្រទេសផ្សេងមួយ។ ប្រការនេះបានបង្ហាញនូវ កម្រិតជឿទុកចិត្តនយោបាយរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរ ក៏ដូចជាការ ប្ដេជ្ញាចិត្តជំរុញកិច្ចសហប្រតិបតិ្តការអន្តរសភារវាងប្រទេសទាំងពីរផងដែរ។
ក្នុងឱកាសនេះដែរ គណៈប្រតិភូជាន់ខ្ពស់ឌូម៉ាជាតិរុស្ស៊ីបានអញ្ជើញ ដាក់កម្រងផ្កានៅស្ដូបរំលឹកវិញ្ញាណក្ខ័ន្ធបណ្ដាវីរៈយុទ្ធជនពលី ដាក់កម្រងផ្កានិង ចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅក្នុងប្រាង្គតម្កល់សព ហើយអញ្ជើញទៅ ទស្សនាកេរ្តិ៍ដំណែលលោកប្រធានហូជីមិញនៅក្នុងវិមានប្រធានរដ្ឋផងដែរ៕