ប្រធានាធិបតីកូរ៉េខាងត្បូងអញ្ជើញទៅបំពេញទស្សនកិច្ចនៅអាមេរិក

(VOVWORLD) -  ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានអញ្ជើញទៅដល់សហរដ្ឋអាមេរិកកាលពីថ្ងៃទី ១០ ខែមេសា ដើម្បីពិភាក្សាជាមួយសមភាគីអាមេរិក លោក Donald Trump អំពីបញ្ហាជាច្រើន ដែលក្នុងនោះភាគីទាំងពីរផ្តោតសំខាន់លើវិធីសាស្ត្រនានាដែលនាំឲ្យ ស.ប.ប កូរ៉េ មកត្រឡប់តុចរចាវិញ។
ប្រធានាធិបតីកូរ៉េខាងត្បូងអញ្ជើញទៅបំពេញទស្សនកិច្ចនៅអាមេរិក - ảnh 1 ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in និងសមភាគីអាមេរិក លោក Donald Trump

យោងតាមផែនការ កិច្ចប្រជុំកំពូលរវាងលោក Moon Jae-in និង លោក Donal Trump ប្រព្រឹត្តទៅនាថ្ងៃទី ១១ ខែមេសា បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង បានពិភាក្សាជាមួយមន្ត្រីអាមេរិកសំខាន់ៗដែលចូលរួមក្នុងកិច្ចចរចាជាមួយ ស.ប.ប កូរ៉េ អំពីការរំសាយអាវុធនុយក្លេអ៊ែរ ក្នុងនោះមានរដ្ឋមន្ត្រីការបរទេស    អាមេរិក លោក Mike Pompeo និងទីប្រឹក្សាសន្តិសុខជាតិ លោក John Bolton ។ យោងតាមលោក Kim Hyun-chong នាយករងទីភ្នាក់ងារសន្តិសុខជាតិរបស់វិមានប្រធានាធិបតីកូរ៉េខាងត្បូងបានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក Moon Jae-in ទៅកាន់អាមេរិកលើកនេះគឺជាឱកាសមួយដើម្បីស្វែងរកវិធីជាក់ស្តែងស្តីអំពីការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងនៅលើឧបទ្វីបកូរ៉េ ក៏ដូចជាបង្កើតសន្តិភាពជាស្ថាពរនៅលើឧបទ្វីបនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ