ប្រធានាធិបតីបណ្ដោះអាសន្នអ៊ុយក្រែនមិនទទួលស្គាល់រដ្ឋអំណាចសាធារណៈ Crimea
(VOVWORLD) /  
|
ប្រធានាធិបតីបណ្ដោះអាសន្នអ៊ុយក្រែនមិនទទួលស្គាល់រដ្ឋអំណាចសាធារណៈ Crimea (Fox News) |
Vovworld-មានប្រតិកម្មចំពោះការដែលសាធារណៈរដ្ឋស្វយ័ត្ន Crimea នាថ្ងៃ
ទី៦មិនាបានបោះឆ្នោតឯកភាពរៀបបញ្ចូលដំបន់ដីនេះចូលសហព័ន្ធរុស្ស៊ី
ប្រធានាធិបតីបណ្ដោះអាសន្នអ៊ុយក្រែនលោក Oleksander Turchinov បានប្រកាស
ថា រដ្ឋអំណាចនៅទីនេះមិនស្របច្បាប់ឡើយ។
លោក Turchinov បានចាត់ទុកថា រដ្ឋអំណាចនៅ Crimea រួមទាំងព្រឹទ្ធសភានិងរដ្ឋាភិបាលព្រមទាំងរូបលោកនឹងចេញសេចក្តីថ្លែងការណ៍ស្ដីអំពី Crimea។
ក្នុងពេលនោះឧបនាយករដ្ឋមន្ត្រីទីមួយសាធារណៈរដ្ឋស្វ័យយ័ត្ន Crimea លោក
Rustam Temirgaliev បានសង្កត់ធ្ងន់ថា សេចក្តីសំរេចចិត្តក្លាយទៅជាផ្នែកមួយចំណុះ
សហព័ន្ធរុស្ស៊ីរបស់រដ្ឋអំណាច Crimea បានចូលជាធរមាននិងទាហានអ៊ុយក្រែន
លើដែនដីរបស់ Crimea នឹងត្រូវបានចាត់ទុកជាជនឈ្លានពាន ដោយហេតុនេះត្រូវទម្លាក់អាវុធរឺចាកចេញពីដំបន់ដែនដីនេះ។
ក្នុងព្រឹត្តការណ៍ទាក់ទិនមួយទៀត នាថ្ងៃដដែល សមាជិករដ្ឋាភិបាលចិនលោក
Jang Jiechi ក្នុងការចរចារតាមទូរស័ព្ទជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោកស្រី
Susan Rice អំពីស្ថានភាពនៅអ៊ុយក្រែនបានសង្កត់ធ្ងន់ថា សិទ្ធិនិងសិទ្ធិប្រយោជន៍
ស្របច្បាប់របស់ក្រុមជនជាតិភាគតិចអ៊ុយក្រែនគួរតែត្រូវបានយកចិត្តទុកដាក់ក្នុង
ពេលដោះស្រាយបញ្ហានៅប្រទេសនេះ។ ក្នុងពេលនោះនាថ្ងៃទី៦មិនា ក្រោយរយៈ
ពេល៦ម៉ោងចរចារក្នុងកិច្ចប្រជុំវិសាមញ្ញមួយ ថ្នាក់ដឹកនាំនៃប្រទេសចំនួន២៨ជា
សមាជិកសហភាពអឺរ៉ុប (EU) បានឯកភាពបង្កើនសម្ភាធទៅលើរុស្ស៊ីដោយការផ្អាកចរចារស្ដីពីទិដ្ឋាកានិងគំរាមកំហែងអនុវត្តវិធានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចបំពេញ
បន្ថែម៕
-VOVWORLD