ប្រធានាធិបតីប៉ាណាម៉ាបញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមប្រកបដោយជោគជ័យ
VOV-នាថ្ងៃទី២៧តុលាប្រធានាធិបតីសាធារណរដ្ឋប៉ាណាម៉ា Ricardo Martinelliបាន
អញ្ចើញចាកចេញពីក្រុងហាណូយបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ច
ជាផ្លូវការនៅវៀតណាមថ្នាក់ប្រមុខរដ្ឋដើមដំបូងរបស់ប៉ាណាម៉ាគិតតាំងពីពេលប្រ
ទេសទាំងពីរបង្កើតទំនាក់ទំនងការទូតនាឆ្នាំ១៩៧៥មក។ ក្នុងរយៈពេលបំពេញ
ទស្សនកិច្ចនៅវៀតណាមប្រធានាធិបតីប៉ាណាម៉ា Ricardo Martinelli បានជួបសន្ទនា
ជាមួយប្រធានរដ្ឋវៀតណាម Truong Tan Sang ជួបសម្ដែងការគួរសមជាមួយអគ្គលេ
ខាបក្សកុម្មុយនីស្ដវៀតណាម Nguyen Phu Trong នាយករដ្ឋមន្ត្រី Nguyen Tan Dung
និងប្រធានរដ្ឋសភា Nguyen Sinh Hung។នៅបណ្ដាជំនួបសន្ទនាថ្នាក់ដឹកនាំបក្សនិងរដ្ឋ
វៀតណាមចង់ឲ្យអភិវឌ្ឍន៍នូវទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយប៉ា
ណាម៉ា។ ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមក៏ស្នើរភាគីទាំងពីរបន្តសហការនិងគាំទ្រ
គ្នាទៅវិញទៅមកនៅបណ្ដាវេទិការដំបន់និងអន្តរជាតិ។ ភាគីប៉ាណាម៉ាបានប្រកាស
នឹងបើកស្ថាប័នដំណាងនាវាចរណ៍ដំបន់នៅ Hai Phong និងទីក្រុងហូជីមិញក្នុងរយៈ
ពេលខាងមុខ៕