ប្រធានាធិបតីបារាំងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅចិន
(VOVworld) – នាថ្ងៃទី ២៥ មេសា ប្រធានាធិបតីបារាំង លោក Francois Hollande បានអញ្ជើញទៅកាន់រដ្ឋធានីប៉េកាំង ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅចិន សំដៅជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង ២ ឲ្យខ្លាំងក្លា ថែមទៀត។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅចិន ប្រធានាធិបតីបារាំងនឹងជួប ចរចារជាមួយ
ប្រធានរដ្ឋចិន លោក Xi Jinping និងជួបជាមួយបណ្ដាមន្ត្រីជាន់ខ្ពស់ របស់ប្រទេស
ម្ចាស់ផ្ទះ។ គោលដៅនៃដំណើរទស្សនកិច្ចនៅចិនលើកនេះរបស់ ប្រធានាធិបតី
បារាំង លោក Francois Hollande គឺជំរុញសកម្មភាពផ្លាស់ប្តូរពាណិជ្ជកម្មរវាងបារាំង
និងចិនតាមទិសសមភាព។ទន្ទឹមនឹងនោះ នេះគឺជាឱកាស ដើម្បីអង្គភាពអាជីវកម្ម
របស់បារាំងផ្សព្វផ្សាយមុខទំនិញរបស់ខ្លួន ជាពិសេសគឺ ផលិតផលកសិកម្ម៕
|
ប្រធានាធិបតីបារាំង លោក Francois Hollande បានអញ្ជើញមកដល់រដ្ឋធានីប៉េកាំង ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅចិន (Image: VOV online) |