ប្រធានាធិបតីបារាំងអញ្ជើញទៅបំពេញទស្សនកិច្ចនៅអេហ្ស៊ីប
|
ប្រធានាធិបតីបារាំងអញ្ជើញទៅបំពេញទស្សនកិច្ចនៅអេហ្ស៊ីប (Image: VNA) |
(VOVworld) – ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅប្រទេសមជ្ឈឹមបូព៌ារចំនួន
៣ នាថ្ងៃទី ១៧ មេសា ប្រធានាធិបតីបារាំង លោក Francois Hollande បាន
អញ្ជើញ ទៅកាន់អេហ្ស៊ីប ចាប់ផ្តើមដំណើរទស្សនកិច្ចនៅប្រទេសនេះក្នុងរយៈ
ពេល ២ ថ្ងៃ។ តាមគំរោង បារាំងនិងអេហ្ស៊ីបនឹងចុះហេត្ថលេខាលើរាល់កិច្ចសហ
ប្រតិបត្តិ ការសេដ្ឋកិច្ចទ្វេភាគីលើកនេះ។ ប្រធានាធិបតីអេហ្ស៊ីប លោក Fattah
el Sisi និង សមភាគីបារាំង Hollande នឹងចុះហេត្ថលេខាលើបណ្ដាកិច្ចព្រមព្រៀង
និង អនុស្សរណៈយោគយល់គ្នាលើវិស័យអាគ្គិសនី ថាមពលកកើតឡើងវិញ
ការកសាងប្រព័ន្ធរថភ្លើងក្រោមដី ប្រព័ន្ធដោះស្រាយទឹកបញ្ចេញចោលនិងការ
បណ្ដុះបណ្ដាលអ្នកជំនាញការ។ ក្រៅពីនោះ ថ្នាក់ដឹកនាំទាំងពីររូបនឹងពិភាក្សា
អំពីបញ្ហាក្នុងតំបន់ដូចជា៖ វិបត្តិនៅស៊ីរី លីប៊ី យេម៉ែននិងការផ្តើមគំនិតរបស់
បារាំងសំដៅស្តារឡើងវិញដំណើរសន្តិភាពនៅមជ្ឈឹមបូព៌ាររវាងអ៊ីស្រាអែលនិង
ប៉ាឡេស្ទីន៕