ប្រធានាធិបតីបារាំងអំពាវនាវអោយអាមេរិកលុបចោលបទហ៊ុំព័ទ្ធចំពោះគុយបា
|
ប្រធានាធិបតីបារាំង លោក Francois Hollande |
(VOV)_ក្នុងក្របខ័ណ្ឌនៃដំណើរទៅបំពេញទស្សនកិច្ច នៅកុយបា ប្រធានាធិ
បតីបារាំង លោក Francois Hollande បាន អំពាវនាវអោយ អាមេរិកលុបចោលបទ
ហ៊ុំព័ទ្ធសេដ្ឋកិច្ចចំពោះគុយបា ដែលបានអូស បន្លាយក្នុងរយៈពេលច្រើនទស្សវត្ត៍
កន្លងទៅ។ ថ្លែងមតិនៅមហាវិទ្យាល័យ ឡាហាវាន នាថ្ងៃទី១១ ឧសភា លោក
Francois Hollande បានអះអាងថា៖បារាំងនឹងធ្វើអ្វីៗទាំងអស់ ដើម្បីបទដាក់ទណ្ឌ
កម្មដែលបានបង្កខូចខាតយ៉ាង ធ្ងន់ធ្ងរចំពោះការអភិវឌ្ឍន៍របស់គុយបានេះនឹង
បានលុបចោល។ លោកបានសង្កត់ធ្ងន់ថា៖ ពីឆ្នាំ ១៩៩២មក បារាំងជានិច្ចកាល
បោះឆ្នោតគាំទ្រសេចក្ដីសម្រេចចិត្តដោយសំណូមពរអាមេរិក លុបចោលបទហ៊ុំ
ព័ទ្ធសេដ្ឋកិច្ចចំពោះគុយបា ក្នុងការបោះឆ្នោតជាប្រចាំឆ្នាំនៅក្រុមប្រឹក្សាសន្តិសុខ
អង្គការសហប្រជាជាតិ។ស្ដីពីទំនាក់ទំនង អាមេរិក-គុយបា លោក Francois
Hollande បានចាត់ទុកថា៖ប្រទេសទាំងពីរ ត្រូវខិតជិតមកគ្នា និងបារាំងជាសម្ព័ន្ធ
មិត្ត១ដ៏ស្មោះត្រង់ របស់គុយបា ក្នុងដំណើការអភិវឌ្ឍន៍ និងធ្វ់សមាហរណកម្មទៅ
ក្នុងខឿនសេដ្ឋកិច្ចពិភពលោក។
ក្នុងព្រឹត្តិការណ៍ទាក់ទិន១ទៀត នាថ្ងៃនេះដែរ ប្រធានាធិបតីបារាំង លោក
Francois Hollande បានមានជំនួបសន្ទនាជាមួយអតិត ប្រធានគុយបា លោក
Fidel Castro នៅទីក្រុង ឡាហាវាន ផងដែរ៕